គ្រោះជាប់ៗគ្នា តំបន់មួយចំនួនរបស់ប្រទេសជប៉ុន រងគ្រោះដោយខ្យល់ព្យុះ ខណៈនៅព្រឹកនេះ ស្រាប់តែកោះហុកកៃដូ រងគ្រោះដោយសារ គ្រោះរញ្ជួយដីទៀត
ប្រទេសជប៉ុន ៖ គ្រោះរញ្ជួយដីកម្រិត៦.៧រ៉ិចទ័រ បានវាយប្រហារលើកោះហុកកៃដូ (Hokkaido) នៃភាគខាងជើងប្រទេសជប៉ុន នៅថ្ងៃនេះ ដោយបណ្ដាលឱ្យមានការរអិលបាក់ដី សង្កត់លើផ្ទះពលរដ្ឋ ជាច្រើនខ្នង និង បង្កឱ្យមនុស្សជាច្រើននាក់រងរបួស។
បើតាមអាជ្ញាធរជប៉ុន មនុស្ស១០នាក់ បានរងរបួស ហើយក្នុងនោះមានម្នាក់រងរបួសធ្ងន់ ប៉ុន្តែមិនមានសេចក្ដីរាយការណ៍ពីអ្នកស្លាប់ឡើយ ខណៈផ្ទះជាច្រើនខ្នងគ្មានអគ្គិសនីប្រើប្រាស់។ គ្រោះរញ្ជួយដីនេះ បានកើត ឡើងនៅម៉ោង ៣៖០៨នាទី ទាបភ្លឺ (ម៉ោងនៅក្នុងតំបន់) ព្រមទាំងមានជម្រៅរញ្ជួយទៅក្នុងដី៦៨គីឡូម៉ែត្រ តែមិនមានការប្រកាសអាសន្នពីរលកយក្សស៊ូណាមិននោះទេ។
គួរបញ្ជាក់ថា គ្រោះរញ្ជួយដីកម្រិត៦.៧រ៉ិចទ័រខាងលើ កើតមានឡើងចំពេលដែលប្រទេសជប៉ុន ទើបតែរងគ្រោះ ដោយសារតែខ្យល់ព្យុះទីហ្វុង ចេប៊ី (Jebi) ដែលបានផ្ដាច់ជីវិតមនុស្ស១១នាក់ និង៦០០នាក់ផ្សេងទៀតរងរបួស នៅក្នុងសប្ដាហ៍នេះ។
ព្រលានយន្តហោះ Kansai ត្រូវបានបិទ នៅពេលព្យុះទីហ្វុងដ៏ធំមួយបានបក់បោកកាត់ផ្លូវចូលព្រលានយន្តហោះនេះ ហើយមនុស្សជាច្រើនត្រូវបានគេជម្លៀសចេញ ខណៈជប៉ុនត្រូវរងការបំផ្លាញដោយខ្យល់ព្យុះកម្លាំងខ្លាំងបំផុតនៅក្នុងប្រទេសនេះរយៈពេល ២៥ ឆ្នាំ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍