Connect with us

ManCity រុញច្រាន Arsenal ឱ្យធ្លាក់ចូលក្នុងវិបត្តិកាន់តែខ្លាំង ក្រោយលុតម្ចាស់ផ្ទះ ៣ ទល់ ០

អង់គ្លេស៖  Manchester City បានរុញច្រាន Arsenal ឱ្យធ្លាក់ចូលក្នុងវិបត្តិកាន់តែខ្លាំង ខណៈដែលពួកគេបានឈ្នះក្រុមកាំភ្លើងធំ ដោយភាពងាយស្រួលនៅឯកីឡដ្ឋាន Emirates ។

Kevin de Bruyne និង Sterling ជាអ្នករកគ្រាប់បាល់ក្នុងការប្រកួត ខណៈដែលក្រុមរបស់លោក Pep Guardiola បាននាំមុខ ៣គ្រាប់ ត្រឹមតង់ទី១។ ចំណាយពេលតែ ២នាទីប៉ុណ្ណោះសម្រាប់ក្រុមការពារជើងឯកក្របខ័ណ្ឌ Premier League មួយនេះ ជាមួយប្រព័ន្ធលេងដោយ Kevin De Bruyne នៅនាទី២ និងនាទី៤០ ហើយ  Sterling ស៊ុតចូលនៅនាទី១៥។

ការប្រកួតបន្ទាប់សម្រាប់ ManCity គឺជាការធ្វើដំណើរទៅសួរសុខទុក្ខក្លិប Oxford United នៅវគ្គ ¼ នៃពានរង្វាន់ Carabao Cup មុនពេលពួកគេស្វាគមន៍ក្រុមលេខ ២ Leicester ទៅកាន់ទឹកដី Etihad នៅចុងសប្តាហ៍ក្រោយ៕

    Loading...

    ពេញនិយម