Baifern ឡើងកូតខ្លាំងរហូតទទួលការងារថតខ្សែភាពយន្ត៥រឿង ក្នុងឆ្នាំ២០២០
នីរ៉ាលេងមែនទែនហើយ ទទួលម្តង៥រឿងចឹងម៉ង!
ថៃ៖ Baifern Pimchanok តារាសម្តែងស្រីដ៏ល្បីឈ្មោះប្រចាំប្រទេសថៃរូបនេះបានបង្ហាញខ្លួននៅក្នុងកម្មវិធី ”Let’s Go Thailand” ក្នុងនាមជាអុ្នកតំណាងទេសចរណ៍ដោយនាងបានចែករំលែកពីជីវិតឯកជន និង គម្រោងអភិវឌ្ឍន៍សម្រាប់ខ្លួនសម្រាប់ឆ្នាំ២០២០ផងដែរ។
Baifern បានក្លាយជាតារាដែលមានឥទ្ធិពលក្នុងប្រទេសអាស៊ានជាច្រើន បន្ទាប់ពីសម្តែងជាតួអង្គ នីរ៉ា ក្នុងរឿងបេះដូងប្រែកាយមក Baifern រឹតតែទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងឡើងមួយកម្រិតទៀតហើយរឿងបេះដូងប្រែកាយនេះដែរក៏បានចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃចន្ទ-សុក្រវេលាម៉ោង១២ថ្ងៃត្រង់ ផងដែរ។
សម្រាប់ការងារនាពេលអនាគតក្នុងឆ្នាំថ្មី២០២០ខាងមុខនេះ Baifern ក៏បានទទួលការងារសិល្បៈចំនួន៥ដែលមានភាពយន្តទូរទស្សន៍ចំនួន៤ និង ភាពយន្តខ្នាតធំចំនួន១ នាងបានបញ្ជាក់ថាចាប់ពីដើមឆ្នាំ២០២០ទៅនាងនឹងមានភាពមមាញឹកខ្លាំង ដូចនេះនាងត្រូវចំណាយពេល និង ផ្តោតទៅលើការងារទាំងស្រុង។ Baifern ក៏បានអះអាងដែរថា បច្ចុប្បន្នបេះដូងនៅទំនេរហើយនាងពិតជារីករាយនឹងជីវិតបែបនេះណាស់ នាងក៏បានបន្ថែមទៀតថាប្រសិនជាថ្ងៃអនាគតនាងមានទំនាក់ទំនងស្នេហាជាមួយអ្នកណានាងនឹងបើកចំហដល់អ្នកគាំទ្រឱ្យបានដឹងមិនលាក់បាំងឡើយ៕
ប្រែសម្រួល៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍