Connect with us

គួរឱ្យសោកស្ដាយ! អតីតកីឡាកររបស់ ManUtd ម្នាក់ នឹងខកខានការប្រកួតយូរ៉ូឆ្នាំ២០២០

បារាំង៖ ខ្សែប្រយុទ្ធហូឡង់ Memphis Depay  របស់ក្លិប Lyon នឹងខកខានការប្រកួតយូរ៉ូឆ្នាំ ២០២០ បន្ទាប់ពីត្រូវអវត្តមានយ៉ាងតិច ៦ ខែ ដោយសាររបួសសរសៃពួរជង្គង់។

អតីតខ្សែប្រយុទ្ធរបស់ក្លិបបិសាចក្រហម Manchester United រូបនេះ ជាកីឡាករសំខាន់ម្នាក់របស់ក្រុមជម្រើសជាតិហូឡង់ បានរងរបួសក្នុងការប្រកួតបរាជ័យក្នុងផ្ទះ ១-០ កាលពីថ្ងៃអាទិត្យ ដោយ Rennes ហើយមិត្តរួមក្រុមគឺកីឡាករ Jeff Reine-Adelaide ដែលជាខ្សែបម្រើក្រុមជម្រើសជាតិបារាំងអាយុក្រោម ២១ ឆ្នាំក៏មានរបួសដូចគ្នាផងដែរ។

សេចក្តីថ្លែងការណ៍មួយរបស់ក្លិប បានឱ្យដឹងថា ៖ «Depay និង Reine-Adelaide  ពួកគេនឹងត្រូវសម្រាកព្យាបាលរបួសយ៉ាងហោចណាស់ ៦ ខែ»។

គួរម្លឹកផងដែរថា ការប្រកួតបើកឆាកក្នុងពូលនៃពានយូរ៉ូ ២០២០ របស់ហូឡង់ ត្រូវតទល់នឹងអ៊ុយក្រែន ដែលធ្វើឡើងក្នុងរយៈពេលមិនដល់ ៦ខែផងពោលគឺនៅថ្ងៃទី១៤ ខែមិថុនាខាងមុខ៕

    Loading...

    ពេញនិយម