Connect with us

ថៃ គ្រោងដាក់ពិធីបុណ្យចូលឆ្នាំសង្ក្រាន្ត ក្នុងបញ្ជីយូណេស្កូ

អ្នកជិតខាងយើង គ្រោងដាក់បុណ្យចូលឆ្នាំ ក្នុងបញ្ជីអង្គការយូណេស្កូ នៅឆ្នាំក្រោយហើយ

បាងកក៖ នៅឆ្នាំ២០២០ ខាងមុខនេះ រដ្ឋាភិបាលថៃ គ្រោងស្នើអង្គការយូណេស្កូ ដាក់ពិធីបុណ្យចូលឆ្នាំសង្ក្រាន្ត ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក។ ការប្រកាសរបស់រដ្ឋាភិបាលថៃនេះ បានធ្វើឡើងកាលពីសប្ដាហ៍មុន បន្ទាប់ពីអង្គការយូណេស្កូ សម្រេចដាក់ ការម៉ាហ្សាថៃ ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិ។ នេះជាការចុះផ្សាយរបស់សារព័ត៌មាន Khaosod ។

រដ្ឋមន្ត្រីវប្បធម៌ថៃ Ittipol Khunpluem បានលើកឡើងពីការចូលរួមរបស់រដ្ឋាភិបាលចិន ក្នុងកិច្ចការដាក់បញ្ចូលពិធីបុណ្យចូលឆ្នាំសង្ក្រាន្ត ក្នុងបញ្ជីអង្គការយូណេស្កូ ដោយសារតែ នៅតំបន់ស្វយ័ត Dai ភាគខាងត្បូងនៃប្រទេសចិន មានជនជាតិភាគតិច Dai ដែលមានសែស្រឡាយជាប់ជាមួយថៃ មានទំនៀមទម្លាប់ប្រហាក់ប្រហែលគ្នា។

រដ្ឋមន្ត្រីវប្បធម៌ថៃ បានបង្ហើបថា ប្រទេសកម្ពុជា និងឡាវ អាចចូលរួមបាន ដើម្បីការស្នើដាក់ពិធីបុណ្យចូលឆ្នាំក្នុងបញ្ជីអង្គការយូណេស្កូ៕

ប្រភព៖ Khaosod

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម