Connect with us

មានដឹងប៉ាវ ចិន និង ចាន់ចាវ មានវ័យប៉ុន្មាន និងមុខមាត់យ៉ាងណាទេឥឡូវនេះ?

តួអង្គល្បីក្នុងរឿងតុលាការមុខដែកកាលពី២៥ឆ្នាំមុន

កម្សាន្ត៖ រឿងភាគចិនតុលាការមុខដែកពិតជាទទួលបានភាពល្បីល្បាញខ្លាំងក្នុងឆ្នាំ១៩៩៣ រហូតមកទល់បច្ចុប្បន្នដោយសារតែមិនលំអៀងកាត់ក្តីដោយយុត្តិធម៌ធ្វើឱ្យជនទុច្ចរិតទាំងអស់ដែលបានឮឈ្មោះ ប៉ាវជីងធាន ហើយមានភាពខ្លាចរអាគ្រប់គ្នា។

តួអង្គ ប៉ាវ ជីនធាន តារាសម្តែងជើងចាស់លោក Jin Chao Chun វ័យ៦៨ឆ្នាំបានប្រឡូកនៅក្នុងវិស័យសិល្បៈតាំងពីឆ្នាំ១៩៧៩ មកម៉្លេះ ដោយសារតែសម្តែងជាតួអង្គ ប៉ាវ ចិន បានយ៉ាងល្អទើបក្នុងឆ្នាំ១៩៩៥លោកទទួលបានពានរង្វាន់ជាតារាសម្តែងល្អឥតខ្ចោះក្នុងកម្មវិធី Golden Bell Awards-Best Actor in a TV Series។ ចំណែកឯ ចាន់ចាវ តួអង្គជាអ្នកគុននិយមម្នាក់ដែលតែងចាំការពារសុវត្ថិភាព ប៉ាវ ជីងធាន សម្តែងដោយលោក Kenny Ho លោកបានចូលប្រឡូកក្នុងសិល្បៈតាំងពីឆ្នាំ ១៩៨៤។ ទោះបីជាបច្ចុប្បន្នតារាសម្តែងទាំង២មានវ័យច្រើនបន្តិចមែនប៉ុន្តែអ្នកទាំង២មើលទៅនៅតែស្វាហ្វាប់ និង មិនចាស់ទៅតាមវ័យឡើយ៕

 

អត្ថបទ៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម