ស៊ន សៀវម៉ី ដាក់គោលដៅដណ្តើមមេដាយមាស ស៊ីហ្គេម ៥ជំនាន់
ជូនពរកីឡាការិនី ស៊ន សៀវម៉ី ឱ្យសម្រេចតាមបំណង!
ភ្នំពេញ៖ ម្ចាស់មេដាយមាសស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន កីឡាការិនីតេក្វាន់ដូ WT ស៊ន សៀវម៉ី បានដាក់គោលដៅធ្វើយ៉ាងណាចង់ដណ្តើមមេដាយមាស ជូនជាតិឱ្យបាន ៥ជំនាន់ ដោយបច្ចុប្បន្ន សៀងម៉ី គឺជាម្ចាស់មេដាយមាសស៊ីហ្គេម៣ជំនាន់ហើយៗ នៅស៊ីហ្គេម ២ទៀត គឺស៊ីហ្គេម ឆ្នាំ២០២១ នៅវៀតណាម និងស៊ីហ្គេម លើកទី៣២ នៅព្រះរាជាណាចក្រកម្ពុជា ក៏នាងនៅតែមានឆន្ទៈចង់ដណ្តើមដូចគ្នា។
នេះជាការលើកឡើងរបស់កីឡាការិនី ស៊ន សៀវម៉ី នៅក្នុងឱកាសទទួលប្រាក់រង្វាន់ពីណាហ្គាវើលដ៏ កាលពីល្ងាចថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០១៩។
ម្ចាស់មេដាយមាសស៊ីហ្គេម៣ជំនាន់រូបនេះ បានបង្ហាញអារម្មណ៍រីករាយ ពេលប្រកួតដណ្តើម មេដាយមាស នៅវគ្គផ្តាច់ព្រ័ត្រជាមួយកីឡាការិនីម្ចាស់ផ្ទះ ហ្វីលីពីន ថា៖ “ពេលនោះនាងខ្ញុំសប្បាយចិត្តខ្លាំង ពេលបានវាយជាមួយកីឡាការិនីម្ចាស់ផ្ទះ ហើយនាងខ្ញុំចាត់ទុកថា ការហ៊ោកញ្ជៀវគាំទ្ររបស់ អ្នកគាំទ្រហ្វីលីពីន ប្រៀបដូចជាការគាំទ្រដល់នាងខ្ញុំដែរ ព្រោះខ្ញុំប្រកួតជាមួយកីឡាការិនីម្ចាស់ផ្ទះ ដូចជាផ្ទះខ្ញុំអញ្ចឹងដែរ ពួកគាត់ហ៊ោឱ្យកម្ពុជាដូចគ្នា”។
ស៊ន សៀវម៉ី បានបន្តថា៖ “សម្រាប់ទៅថ្ងៃមុខទៀត ខ្ញុំមានគោលដៅថា ខ្ញុំចង់យកមេដាយមាសស៊ីហ្គេម ឱ្យបាន៥ជំនាន់ រហូតដល់ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។ ខ្ញុំសន្យាថា ធ្វើយ៉ាងណានឹងបន្តខិតខំឲ្យអស់ពីសមត្ថភាព”៕
ប្រភព៖ CAMSOC
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍