Connect with us

ប្រជាជនចិនប្រមាណ១០០លាននាក់ធ្វើពុតជាហាត់ប្រាណខណៈដែលប្រទេសខ្លួនមានក្មេងធាត់ៗច្រើនជាងគេ

ប្រទេសចិនចេញច្បាប់ឱ្យប្រជាជនខ្លួនធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់

ប្រទេសចិន៖ កាលពីឆ្នាំ២០១៦ប្រទេសចិនបានបង្កើតគោលការណ៍មួយដែលតម្រូវឱ្យប្រជាជនចំនួន ៤៣៥ លាននាក់ធ្វើលំហាត់ប្រាណឱ្យទៀតទាត់ត្រឹមឆ្នាំ២០២០ ប៉ុន្តែបើយោងតាមរបាយការណ៍ថ្មីៗនេះដែលចេញដោយរដ្ឋបាលកីឡាបានបង្ហាញថា ប្រជាជនប្រមាណ១០០លាននាក់គ្រាន់តែធ្វើពុតជាហាត់ប្រាណប៉ុណ្ណោះ។

ប្រជាជនមួយចំនួនបានទិញឧបករណ៍ហាត់ប្រាណទុកក្នុងផ្ទះ និង ខ្លះទៀតមានឈ្មោះជាសមាជិកក្នុងក្លឹបហាត់ប្រាណប៉ុន្តែពួកគេមិនបានធ្វើលំហាត់ប្រាណទៀងទាត់ឡើយ។ កាលពីឆ្នាំ២០១៧កន្លងទៅ ចិនបានឱ្យដឹងថាប្រទេសខ្លួនមានក្មេងធាត់ៗច្រើនជាងប្រទេសដ៏ទៃខណៈពេលដែលសហរដ្ឋអាមេរិកមានប្រជាជនធាត់វ័យជំទង់ច្រើនជាងគេ៕

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម