Connect with us

ពាក់ស្បែកជើងកែងចោទបង្កផលប៉ះពាល់ធ្ងន់ធ្ងរ សុភាពនារីគួរដឹង

ស្រ្តីប្រហែល៧១% បានប្រាប់ថាពួកគេ មានបញ្ហាឈឺជើងក្រោយពេលពាក់ស្បែកជើងកែងចោត បើតាមរបាយការណ៍ពីសមាគមវេជ្ជសាស្រ្តសិក្សាពីប្រអប់ជើង នៃសហរដ្ឋអាមេរិក។

បើតាមសមាគមសុខភាពដដែលនេះបានបង្ហាញថា មិនត្រឹមតែមានផលប៉ះពាល់ទៅលើប្រអប់ជើងប៉ុណ្ណោះទេ តែការពាក់ស្បែកជើងកែងចោទ ក៏បង្កបញ្ហាទៅសរីរាង្គផ្សេងៗទៀតនៃរាងកាយផងដែរដូចជា៖

១. ត្រគាក

ពេលពាក់ស្បែកជើងកែងចោទ រាងកាយត្រូវប្រឹងរក្សាជំហរ។ ជាមួយគ្នានោះ ត្រគាក និងឆ្អឹងខ្នងជាចំណែកសំខាន់មួយក្នុងការរក្សាជំហរនេះ។ ករណីបើពាក់កែងចោទយូរ សាច់ដុំ និងឆ្អឹងពាក់ព័ន្ធនឹងឈឺចុកចាប់ ហើយអាចបង្កឱ្យត្រគាក និងឆ្អឹងខ្នងមានបញ្ហា។

២. ជង្គង់

ទម្ងន់របស់យើងនឹងបង្កើនទៅលើជង្គង់នៅពេលពាក់កែងចោទ។ ដោយហេតុផលនេះ ជង្គង់នឹងខិតទៅខាងមុខ ដើម្បីរក្សាជំហរ តែជាសម្ពាធទៅលើជង្គង់នេះផងដែរ។ វាអាចបង្កឱ្យកើតមានបញ្ហារលាកសន្លាក់ឆ្អឹង ឈឺចាប់សន្លាក់ជង្គង់។

៣. ឆ្អឹងខ្នង

ជាធម្មតា ឆ្អឹងខ្នងយើងមានភាពកោងបន្តិច ជាលក្ខណៈធម្មជាតិដើម្បីយើងអាចមានចលនា បត់បែនខ្លួន ហើយក៏ជាផ្នែកមួយជួយបន្ថយភាពស្រ្តេសពីខ្លួន តាមរយៈចលនាពត់តម្រង់ខ្លួននេះ។ តែយ៉ាងណា នៅពេលយើងពាក់ស្បែកជើងកែងចោទ ភាពកោងនៃឆ្អឹងខ្នង បន្ថែមមួយកម្រិតទៀត ធ្វើឱ្យសាច់ដុំខាងក្រោយខ្នងធ្វើការខ្លាំង។ កត្តានេះ អាចនាំឱ្យជួបបញ្ហាដូចជា សរសៃឆ្អឹងខ្នងប្តូរទីតាំង ខ្សោយសាច់ដុំ និងរមួលក្រពើញឹកញាប់ទៀតផង។

ក្រៅពីបញ្ហាធំៗខាងលើនេះ សមាគមវេជ្ជសាស្រ្តសហអាមេរិកខាងលើ ក៏បានបន្ថែមថា ការពាក់ស្បែកជើងក៏បង្កផលប៉ះពាល់តូចៗមួយចំនួនទៀតដែរដូចជា បង្កឱ្យម្រាមជើងឈឺ ហើយប្រអប់ជើងមានចលនាយឺត ឬស្ពឹក មិនរលាស់ ដោយសារស្បែកជើងកែងចោទមិនអាចឱ្យប្រអប់ជើងបត់បែនបាន។ ដូចនេះ អ្នកជំនាញនៃសមាគមបានណែនាំថា ករណីមិនចាំបាច់ ពុំគួរប្រើកែងចោទញឹកញាប់នោះទេ៕

ប្រភព៖ Hellokrupet

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម