Connect with us

តិចអត់ដឹង! កក់សំបុត្ររថភ្លើងបាន តាមរយៈវិបសាយបានយ៉ាងងាយស្រួល

អង្គុយតែមួយកន្លែង ក៏អាចកក់សំបុត្ររថភ្លើងដំណើរកម្សាន្តជាមួយក្រុមគ្រួសារ ពេលចុងសប្តាហ៍បានដែរ

ភ្នំពេញ៖ ស្របពេលដែលការប្រើប្រាស់ស្មាតហ្វូន និងសេវាអ៊ីនធឺណិតនៅក្នុងប្រទេសកម្ពុជា កាន់តែទូលំទូលាយ ព្រមទាំងការចំណាយលើរបស់របរផ្សេងៗ ចាប់ផ្ដើមគិតតាមកម្មវិធីអនឡាញនោះ ក្រុមហ៊ុន Royal Railways ក៏បានផ្ដល់ភាពងាយស្រួលមួយកម្រិតទៀតដល់អ្នកធ្វើដំណើរតាមផ្លូវដែក សម្រាប់គម្រោងដំណើរកម្សាន្តទៅកាន់តំបន់ទេសចរណ៍សំខាន់ៗ នៅក្នុងប្រទេសកម្ពុជា ដូចជាខេត្ត កំពត តាកែវ និងក្រុងព្រះសីហនុ ដោយការកក់សំបុត្ររថភ្លើងតាមរយៈវេបសាយ Royalrailway.easybook.com

ចំពោះតម្លៃសំបុត្រ ក្រុមហ៊ុន បានផ្ដល់ជូននូវតម្លៃដ៏សមរម្យ សម្រាប់ការធ្វើដំណើររបស់លោកអ្នក ទៅកាន់ទីតាំងសំខាន់ៗ ដូចជា ប្រាសាទបុរាណ តំបន់វប្បធម៌ ផ្សាររាត្រី តំបន់ភ្នំ និងវាលស្រែជាដើម។ ធ្វើដំណើរកម្សាន្តនៅកម្ពុជា តាមរយៈរថភ្លើង របស់ក្រុមហ៊ុន Royal Railways ភ្ញៀវទេសចរ នឹងអាចដកស្រង់នូវបទពិសោធន៍ដ៏អស្ចារ្យ នៅពេលទៅដល់គោលដៅផ្សេងៗ។

ចូលទៅកាន់វេបសាយមើលកាលវិភាគ គោលដៅ និងតម្លៃរបស់រថភ្លើងនៃ ក្រុមហ៊ុន Royal Railways ឥឡូវនេះ ដើម្បីធ្វើឱ្យដំណើរកម្សាន្តរបស់លោកអ្នក កាន់តែពិសេស និងមិនអាចបំភ្លេចបាន។ លោកអ្នក គ្រាន់តែជ្រើសរើស ទីតាំងចេញដំណើរ និងគោលដៅដែលលោកអ្នកចង់ទៅ ព្រមទាំងថ្ងៃចេញដំណើរ និងថ្ងៃវិលត្រឡប់ រួចអនុវត្តតាមការណែនាំជាការស្រេច៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com