Connect with us

ប្រទេសចិន និយាយថា Ozil ត្រូវបានបោកបញ្ឆោតដោយព័ត៌មានក្លែងក្លាយ

ចិន៖ អ្នកនាំពាក្យក្រសួងការបរទេសរបស់ប្រទេសចិន បាននិយាយថា កីឡាករ Mesut Ozil របស់ Arsenal ត្រូវបាន “បោកបញ្ឆោតដោយព័ត៌មានក្លែងក្លាយ” មុនពេលធ្វើការរិះគន់ចំពោះការប្រព្រឹត្តរបស់ចិនចំពោះជនជាតិម៉ូស្លីមអ៊ុយហ្គួរ។

Ozil ដែលជាមូស្លីមម្នាក់ បានធ្វើការបង្ហោះលើបណ្តាញសង្គម រិះគន់ទៅលើប្រទេសចិន និងភាពស្ងៀមស្ងាត់របស់ប្រជាជនម៉ូស្លីម ជាការឆ្លើយតប។ ប៉ុន្តែលោក Geng Shuang បាននិយាយថា ខ្សែបម្រើអាឡឺម៉ង់វ័យ ៣១ ឆ្នាំរូបនេះ ត្រូវបានជះឥទ្ធិពលដោយសុន្ទរកថាមិនពិត ហើយបានអញ្ជើញគាត់ឱ្យទៅទស្សនាតំបន់ស៊ីនជាំងស្វយ័ត និងពិនិត្យមើលដោយផ្ទាល់ភ្នែកទៀតផង។

ក្រុមសិទិ្ធមនុស្សនិយាយថា មនុស្សប្រហែលមួយលាននាក់ដែលភាគច្រើនមកពីសហគមន៍មូស្លីមអ៊ូហ្គួរ ត្រូវបានគេគិតថា ត្រូវបានឃុំខ្លួន ដោយគ្មានការជំនុំជម្រះនៅក្នុងជំរុំពន្ធនាគារដែលមានសន្តិសុខខ្ពស់។

យ៉ាងណាវិញ ប្រទេសចិនបានបដិសេធជាខ្លាំងចំពោះការធ្វើបាបជនជាតិម៉ូស្លីមអ៊ូហ្គួរនៅក្នុងប្រទេសខ្លួន ហើយនិយាយថា ពួកគេកំពុងទទួលការអប់រំនៅក្នុង “មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ” ដើម្បីប្រយុទ្ធប្រឆាំងនឹងភាពជ្រុលនិយមខាងសាសនា៕

    Loading...

    ពេញនិយម