Connect with us

លោក Carlo Ancelotti ហោះទៅអង់គ្លេស ដើម្បីចរចារជាមួយក្រុមស្ថិតលើតំបន់កាត់ចោល

អង់គ្លេស៖ លោក Carlo Ancelotti គឺជាជម្រើសដំបូងរបស់ក្លិប Everton ក្នុងការធ្វើជាអ្នកចាត់ការថ្មីរបស់ពួកគេ ដែលបានកំណត់ដើម្បីមកជួយក្រុមជៀសឆ្ងាយពីតំបន់កាត់ចោល ហើយធានាកិច្ចព្រមព្រៀងមួយសម្រាប់គ្រូជនជាតិអ៊ីតាលី។

លោក Ancelotti ត្រូវបាន Napoli បណ្តេញចេញ បន្ទាប់ពីនាំពួកគេចូលក្នុងវគ្គ ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ។ ទោះយ៉ាងណា របាយការណ៍បានបង្ហាញថា បុរសវ័យ ៦០ ឆ្នាំរូបនេះបានហោះទៅទីក្រុង Merseyside កាលពីថ្ងៃចន្ទ ដើម្បីធ្វើការពិភាក្សាពីការងារនៅក្នុងប្រទេសអង់គ្លេស។

ម្ចាស់ក្លិប Everton លោក Farhad Moshiri មើលឃើញថា អ្នកឈ្នះពានរង្វាន់ Champions League បីសម័យកាលគឺលោក Ancelotti ជាឈ្មោះដ៏ធំមួយដើម្បីបញ្ជាក់ពីមហិច្ឆតារបស់គាត់ ហើយបើនាំយកគ្រូបង្វឹករូបនេះបានមកមែន គាត់សង្ឃឹមថា Everton នឹងអាចប្រជែងកៅអី Europa League នៅឆ្នាំក្រោយ៕

    Loading...

    ពេញនិយម