នាយករដ្ឋមន្ត្រីវ័យក្មេងបំផុតរបស់ហ្វាំងឡង់ បង្ហាញជីវិតបែបសាមញ្ញ
ហ្វាំងឡង់៖ លោកស្រី Sanna Marin ក្នុងវ័យ ៣៤ឆ្នាំ ត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីនៃប្រទេសហ្វាំងឡង់ និងជានាយករដ្ឋមន្ត្រីវ័យក្មេងបំផុត នៅលើពិភពលោក។ ក្រៅពីជីវិតនយោបាយ លោកស្រីគឺជាមនុស្សដែលចូលចិត្តបង្ហាញអ្នកគាំទ្រ នូវជីវិតប្រចាំថ្ងៃដ៏សាមញ្ញរបស់លោកស្រី។
លោកស្រី Sanna Marin ដែលជាមេដឹកនាំថ្មីនៃគណបក្សប្រជាធិបតេយ្យសង្គម បានកើតនៅទីក្រុង Helsinki ដោយលោកស្រី ជាអតីតរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនហ្វាំងឡង់។ គាត់គឺជាមេដឹកនាំទី៣ ក្នុងជួររដ្ឋាភិបាល ដែលជាស្ត្រី។ លោកស្រី ចូលចិត្តបង្ហាញពីជីវភាពប្រចាំថ្ងៃ តាមបណ្ដាញទំនាក់ទំនងសង្គម Instagram ជាមួយកូនស្រីដែលមានអាយុទើបតែ ២២ខែ និងស្វាមីលោកស្រី ឈ្មោះ Markus Raikkone ។
លោកស្រី ក៏បានបង្ហាញរូបថតរ៉ូមែនទិច ជាមួយស្វាមី អំឡុងវិស្សមកាលនៅប្រទេសអ៊ីតាលី នៅឆ្នាំ២០១៧។ បន្ថែមពីនេះ គាត់បង្ហាញឱ្យឃើញថា គាត់ជាមនុស្សចូលចិត្តសប្បាយរីករាយ តាមរយៈការញ៉ាំការ៉េម និងនំស្ករជាដើម។ ធំធាត់ក្នុងគ្រួសារដែលស្រឡាញ់ភេទដូចគ្នា លោកស្រី Sanna Marin តែងតែចូលរួមរាល់ព្រឹត្តិការណ៍ដែលគាំទ្រចំពោះអ្នកស្រឡាញ់ភេទដូចគ្នា៕
ប្រភព៖ Dailymail
ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍