Connect with us

ក្រៅពីជាភេសជ្ជៈដ៏ពេញនិយម កាហ្វេនៅមានអត្ថប្រយោជន៍ជាច្រើនទៀតដែលលោកអ្នកមិនធ្លាប់ដឹង

ទើបដឹងថាកាហ្វេមានអត្ថប្រយោជន៍ដល់ម្លឹង

សង្គម៖ កាហ្វេគឺជាភេសជ្ជៈដ៏ពេញនិយមមួយដែលមនុស្សភាគច្រើនតែងទទួលទានជាប្រចាំ ប៉ុន្តែក្រៅពីជាភេសជ្ជៈដែលអាចដាស់ស្មារតី និង ជាបង្អែមដ៏ពេញនិយមរបស់មនុស្សជាច្រើនមក កាហ្វេក៏មានសារប្រយោជន៍ជាច្រើនទៀតផងដូចជា៖
១. កម្ចាត់ក្លិន៖ មនុស្សជាច្រើនមិនបានដឹងពីអត្ថប្រយោជន៍របស់កាកកាហ្វេឡើយដោយនៅពេលចម្រាញ់យកទឹកហើយ កាកកាហ្វេក៏ត្រូវបោះចោលដូចគ្នា ប៉ុន្តែការពិតលោកអ្នកអាចប្រើប្រាស់កាកកាហ្វេដើម្បីកម្ចាត់ក្លិននៅក្នុងបន្ទប់គេង បន្ទប់ទឹក ទូទឹកកក ឬ ប្រើសម្រាប់លាងដៃក្រោយធ្វើម្ហូបរួចក៏បាន។
២. ល្អសម្រាប់រុក្ខជាតិ៖ សម្រាប់ផ្ទះលោកអ្នកដែលមានដាំរុក្ខជាតិនៅផ្ទះអាចប្រើប្រាស់កាកកាហ្វេសម្រាប់ធ្វើឱ្យរុក្ខជាតិទាំងនោះរីកលូតលាស់បានល្អផងដែរ។
៣. សម្អាតគ្រឿងសង្ហារឹមបានល្អ៖ ជាការពិតណាស់ដែលកាហ្វេជាអ្នកជំនាញដែលអាចសម្អាតគ្រឿងសង្ហារឹមឱ្យមានភាពភ្លឺរលោងដូចទើបទិញថ្មីដូច្នោះ។
៤. បញ្ចៀសសត្វឆ្មា៖ សម្រាប់អ្នកដែលមិនចង់ឱ្យសត្វឆ្មាមកបំផ្លាញដំណាំ ឬ អ្នកមិនចូលចិត្តសត្វចិញ្ចឹមលោកអ្នកអាចលាយកាហ្វេ និង សម្បកក្រូចហើយទុកនៅចំនុចដែលមិនចង់ឱ្យសត្វឆ្មាទៅក្បែរ ព្រោះសត្វឆ្មាមានប្រតិកម្មជាមួយនឹងក្លិនកាហ្វេ។
៥. ព្យាបាលសក់ និង ខាត់ស្បែក៖ កាកកាហ្វេដែលមនុស្សទូទៅពេញនិយមយកមកខាត់ស្បែក វាក៏អាចយកមកព្យាបាលសក់ខូច និង ជ្រុះផងដែរ៕

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម