Connect with us

មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នឹងផ្ដល់ការវះកាត់ឥតគិតថ្លៃ សម្រាប់អ្នកជំងឺ នៅខែក្រោយ

តោះចែករំលែកដើម្បីឱ្យអ្នកជំងឺ បានដឹងផង!

ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចុះកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានកិត្តិយសជម្រាបជូនដល់ប្រជាពលរដ្ឋទាំងអស់ថា ផ្នែកវះកាត់កុមារ និងកែលម្អ និងផ្នែកទន្តវទនសាស្ត្រ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសហការជាមួយសមាគមមិត្តភាព និងសប្បុរសធម៌កម្ពុជា និងអង្គការអិនធើណេសូណល រីលេហ្វ (International Relief Org) នឹងផ្ដល់ជូន ការវះកាត់ដោយឥតគិតថ្លៃ។

ការវះកាត់ នឹងផ្ដល់ជូនអ្នកជំងឺ ដូចជា ដុំពកមុខមាត់ ក ក្រពេញទឹកមាត់ ពិការមុខមាត់ពីកំណើត ជំងឺមាត់ថ្គាម។ ការវះកាត់នេះដែរ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២០។

មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ប្រាប់ដល់ប្រជាពលរដ្ឋដែលមានបំណងទទួលបានការវះកាត់ ទៅពិនិត្យ និងចុះឈ្មោះ ចាប់ពីថ្ងៃជូនដំណឹងតទៅ នៅបន្ទប់ពិគ្រោះជំងឺឯកទេសបន្ទប់លេខ 9B រៀងរាល់ថ្ងៃពុធ និងព្រឹកថ្ងៃសៅរ៍៕

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម