Connect with us

ManCity ខឹងសម្បារនឹង Arsenal រឿងលួចទាក់ទងលោក Mikel Arteta ស្ងាត់ៗ

អង់គ្លេស៖ Manchester City កំពុងតែខឹងសម្បារនឹង Arsenal ចំពោះការតាមប្រមាញ់ជំនួយការដៃស្តាំរបស់ Pep Guardiola គឺជំនួយការ Mikel Arteta ដែលជាបេក្ខភាពឈានមុខគេក្នុងការក្លាយជាគ្រូបង្វឹកថ្មីរបស់ក្រុមកាំភ្លើងធំ ដែលជាអតីតក្លិបចាស់របស់គាត់។

សម្រាប់ភាគីក្រុម Man City វិញ បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើល និងស្រងាកចិត្តយ៉ាងខ្លាំង បន្ទាប់ពីបានឃើញរូបថតជាច្រើនសន្លឹកអំពីថ្នាក់ដឹកនាំក្រុម Arsenal ដែលបានចាកចេញពីគេហដ្ឋានរបស់ Arteta នៅរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយពេលដែល ManCity បានយកឈ្នះ Arsenal ដោយលទ្ធផល ០-៣ នៅ Premier League។

ថ្នាក់ដឹកនាំរបស់ក្រុមមេឃខៀវ Man City ក៏ដូចជាគ្រូបង្គោល Pep Guardiola ផ្ទាល់ បានលើកឡើងជាសាធារណៈរួចមកហើយថា ពួកគេនឹងមិនឈរបាំងផ្លូវរបស់ Mikel Arteta ក្នុងការចាកចេញនោះទេ ប៉ុន្តែទាមទារឲ្យ Arsenal មានការចរចារជាផ្លូវការត្រឹមត្រូវជាមួយនឹងថ្នាក់លើ ManCity ជាមុនសិន មុននឹងសម្រេចចិត្តជួបពិភាក្សារគ្នាជាមួយជំនួយការក្រុមរបស់ពួកគេ៕

    Loading...

    ពេញនិយម