Zlatan អាចនឹងទៅតាមលោក Carlo Ancelotti នៅលីហ្គអង់គ្លេស
បរទេស៖ ខណៈពេលដែល Everton បន្តចរចាជាមួយ Carlo Ancelotti មានរបាយការណ៍នៅអ៊ីតាលីបានឱ្យដឹងថា Zlatan Ibrahimovic ក៏កំពុងធ្វើដំណើរទៅកាន់ទីលាន Goodison Park ផងដែរ។
មានរបាយការណ៍ជាច្រើននៅក្នុងប្រទេសអង់គ្លេស និងអ៊ីតាលីនៅល្ងាចថ្ងៃច័ន្ទថា លោក Ancelotti បានយល់ព្រមលើកិច្ចសន្យាដល់ខែមិថុនាឆ្នាំ ២០២២ ដែលទទួលថ្លៃនឿយហត់ ៤,៥ លានអឺរ៉ូក្នុងមួយរដូវកាល។ ទោះយ៉ាងណា Everton បានចេញសេចក្តីថ្លែងការណ៍មួយដោយទទូចថា មិនទាន់មានកិច្ចព្រមព្រៀងណាមួយនៅឡើយទេ។
Sky Sport Italia ក៏បានផ្តល់យោបល់កាលពីចុងសប្តាហ៍ផងដែរថា Ibrahimovic ត្រូវបានក្លិបក្របខ័ណ្ឌ Premier League ល្បួង ប៉ុន្តែមិនមែនជាការវិលត្រឡប់ទៅកាន់ក្រុម Manchester United ទេ។ ទន្ទឹមនឹងនេះលោក Paolo Paganini ដែលជាអ្នកវិភាពនៅភាគ Rai Sport អះអាងថា លោក Ancelotti មិនបានបាត់បង់ក្តីសង្ឃឹមក្នុងការធ្វើការជាមួយ Ibrahimovic ទេ ព្រោះពួកគេអាចជួបគ្នានៅ Everton ។
បញ្ជាក់ផងដែរថា ខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែតរូបនេះគ្មានក្លិបលេងនោះទេ បន្ទាប់ពីកិច្ចសន្យាជាមួយក្រុម LA Galaxy បានផុតកំណត់ ហើយគាត់បានបោះបង់ចោលសំណើរជាច្រើនក្នុងការវិលទៅកាន់ក្របខ័ណ្ឌ Serie A ដោយមានក្រុម Milan, Bologna, Napoli និង Roma ចាប់អារម្មណ៍៕

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៣ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍