Connect with us

Liverpool ធ្លាក់ចេញពីពាន Carabao Cup ក្រោយថ្វីជើងរបស់ក្រុម Aston Villa

អង់គ្លេស៖ ក្រុម Liverpool បានដាក់ក្រុមយុវជនឱ្យចូលលេងក្នុងពានរង្វាន់ EFL Cup ឬ Carabao Cup ហើយត្រូវក្រុម Aston Villa លត់មិនទុកមុខ ៥-០ កាលពីយប់មិញនេះ ។

ដោយកីឡាករឆ្នើមៗរបស់ហង្សក្រហមកំពុងធ្វើត្រៀមខ្លួនប្រកួតនៅទឹកដីប្រទេសកាតាសម្រាប់ពានរង្វាន់ Club World Cup ដូច្នេះលោក Neil Critchley ដែលជាគ្រូបង្វឹកកីឡាករអាយុក្រោម ២៣ឆ្នាំបានដឹកនាំក្រុមដែលមានកីឡាករមានអាយុជាមធ្យម ១៩ ឆ្នាំ ៦ ខែនិង ៣ ថ្ងៃ លេងពានក្នុងស្រុកតែម្ដង។ កត្តាដាក់ក្មេងៗលេងនេះហើយ ទើបក្រុម Aston Villa មានឱកាស ស៊ុតយកៗ រហូតមានគ្រាប់បាល់ដល់ទៅ៥គ្រាប់កើតឡើង។

ក្រោយយកឈ្នះ Liverpool ក្រុម Aston Villa ឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅខែមករាទោះបីជាកៅអីអ្នកចាត់ការ Dean Smith អាចនឹងដេញចេញក្រោយការប្រកួតក្នុងលីហ្គដែលនឹងត្រូវប៉ះជាមួយក្រុម Southampton, Norwich និង Watford ដែលក្រុមទាំងបីស្ថិតនៅក្រោមតារាងក៏ដោយ៕

    Loading...

    ពេញនិយម