Connect with us

កញ្ញា បេប៊ី ទទួលបានការគាំទ្រជាច្រើនពីហ្វេន បន្ទាប់ពីក្លាយជាតារាចម្រៀង

ប្រិយមិត្តកំពុងរង់ចាំមើលថាឆ្នាំ២០២០ កញ្ញា បេប៊ី មានអ្វីប្លែកខ្លះ

ភ្នំពេញ៖ ពិធីការនីដ៏ស្រស់សោភារបស់ស្ថានីយទូរទស្សន៍ CTN និង MYTV កញ្ញា បេប៊ី ដែលទើបតែផលិតកម្ម “ថោន” ចុះកុងត្រានៅពេលថ្មីៗនេះ កញ្ញាបានធ្វើឱ្យប្រិយមិត្តជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង ពិសេសនៅបទចម្រៀងរបស់គាត់ មិនថាបទមនោសញ្ចេតនា ឬបទញាក់នោះឡើយ គឺកញ្ញា ធ្វើបាន ជាងនេះគឺក្បាច់រាំរបស់កញ្ញា ពិតជាប្លែកព្រោះប្រិយមិត្តធ្លាប់តែឃើញគាត់ធ្វើជាពិធីការនីតាមកញ្ចក់ទូរទស្សន៍។

កញ្ញា បេប៊ី ជាពិធីការនីប្រចាំកម្មវិធី “A1 Twist” របស់ស្ថានីយទូរទស្សន៍ MYTV កញ្ញា ជាពិធីការនីមួយរូបដែលមានសម្រស់ស្រស់ស្អាត កំប្លុកកំប្លែង ធ្វើឱ្យប្រិយមិត្តផ្ទុះសំណើចម្តងៗនៅពេលកញ្ញានិយាយ លាយឡំជាមួយកាយវិការ។ នៅចុងឆ្នាំ២០១៩ នេះ កញ្ញា បេប៊ី ទទួលបានជោគជ័យជាច្រើន ព្រមទាំងទទួលបានការគាំទ្រពីសំណាក់មិត្តយុវវ័យជាច្រើន ទៅលើបទចម្រៀងរបស់កញ្ញា ពិសេសបទ “Lonely” និងបទ “Be Me” ដែលជាបទចង្វាក់ញាក់ គឺទស្សនាហើយញាក់សាច់តែម្តងជាមួយក្បាច់រាំរបស់គាត់។
កញ្ញា បេប៊ី ក៏ធ្លាប់ប្រាប់ប្រិយមិត្តកាលពីកញ្ញាឡើងច្រៀងកម្មវិធី Olate របស់ស្ថានីយទូរទស្សន៍ CTN ថា “កញ្ញា គ្រោងនឹងចេញបទថ្មីៗនៅឆ្នាំ២០២០ ហើយកញ្ញាបន្តថានឹងធ្វើឱ្យកាន់តែប្លែកជាងនេះបន្ថែមទៀត”៕

 

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម