Connect with us

អ្នកឧកញ៉ា គិត ម៉េង អញ្ជើញចូលរួមបើកសម្ពោធការិយាល័យលក់ខុនដូដ៏ទំនើប គម្រោង រ៉ូយ៉ាល់ ផ្លាទីនឹម

ភ្នំពេញ៖ គម្រោង រ៉ូយ៉ាល់ ផ្លាទីនឹម បានរៀបចំពិធីបើកសម្ពោធការិយាល័យលក់នៃអគារខុនដូគម្រោងរបស់ខ្លួន ដោយមានការអញ្ជើញចូលរួមពីអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន Royal Group និងលោកជំទាវ ម៉ៅ ចំណាន គិតម៉េង ព្រមទាំងលោក Ryan Ong តំណាងក្រុមហ៊ុន រ៉ូយ៉ាល់ ហុងឡៃ ហ័តវ័ន ឯក និងបណ្ដាភ្ញៀវជាតិ និងអន្តរជាតិជាច្រើនទៀត នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩នេះ។

លោក Ryan Ong តំណាងក្រុមហ៊ុន រ៉ូយ៉ាល់ ហុងឡៃ ហ័តវ័ន ឯក បានមានប្រសាសន៍បង្ហាញពីមោនភាព ដែលក្រុមហ៊ុនបានរៀបចំពិធីបើកសម្ពោធការិយាល័យលក់នៃអគារខុនដូរបស់ខ្លួននៅថ្ងៃនេះ។

លោក Ryan Ong បានបន្តថា អគារខុនដូរនេះ នឹងលេចចេញជារូបរាងនាពេលឆាប់ៗខាងមុខ ដែលមានភាពទំនើបទាន់សម័យសម្រាប់ការរស់នៅ។ លោកសង្កត់ធ្ងន់ថា ភាពស៊ីវីល័យនៃអគារខុនដូនេះ ត្រូវបានរចនាឡើងយ៉ាងយកចិត្តទុកដាក់ ដើម្បីធានាបាននូវភាពល្អឥតខ្ចោះគ្រប់ផ្នែក តាំងពីខាងក្រោមរហូតដល់ខាងលើ ពោលគឺដើម្បីផ្តល់ជូនលំនៅឋានក្នុងក្ដីស្រមៃរបស់អ្នកយ៉ាងពិតប្រាកដ។

គួរបញ្ជាក់ថា យូនីតខុនដូ រ៉ូយ៉ាល់ ផ្លាទីនឹមនេះ នឹងបំពាក់ដោយគ្រឿងសង្ហារិមដ៏ប្រណីតរួចជាស្រេច ហើយអតិថិជនអាចផ្លាស់ប្តូរទីតាំងរបស់វាបានដោយងាយស្រួល ខណៈបន្ទប់ទឹក មានភាពឯកជន និងមុខងារជាច្រើន។ វាត្រូវបានបំពាក់ជាមួយនឹងបរិក្ខារបន្ទប់ទឹក ដែលបានរចនាឡើងយ៉ាងឆ្លាតវៃ ដើម្បីធ្វើឱ្យអ្នកមានអារម្មណ៍ថា វាជារបស់ល្អបំផុតនៅក្នុងផ្ទះរបស់អ្នក។ ក្នុងយូនីត មានផ្ទះបាយមួយ ដែលមានទំហំធំទូលាយ និងមានភាពងាយស្រួលបំផុត វាផ្តល់ជូនភាពឥតខ្ចោះសម្រាប់ការចម្អិនអាហារសម្រាប់ក្រុមគ្រួសារ មិត្តភ័ក្តិ ឬមនុស្សជាទីស្រឡាញ់របស់អ្នក។

បន្ទប់គេង ត្រូវបានរចនាឡើងយ៉ាងឥតខ្ចោះ ហើយគ្រប់ផ្នែក ត្រូវបានសម្រិតសម្រាំងយ៉ាងល្អិតល្អន់ ដើម្បីបង្កើតនូវប្រណីតភាព និងភាពស្ងប់សុខ សម្រាប់បទពិសោធន៍រស់នៅដ៏អស្ចារ្យលើសពីការរំពឹងទុក។

អ្វីគ្រប់យ៉ាង ត្រូវបានរចនាឡើងដើម្បីភាពសាកសមនៃលំនៅឋាន ក្នុងនោះបន្ទប់ទទួលទានអាហារ អាចជាទីកន្លែងរបស់អ្នកសម្រាប់ការញ៉ាំអាហារ ការសិក្សា ឬការសម្រាកបន្ទាប់ពីការងារ។

បន្ទប់ទទួលភ្ញៀវ មានទំហំធំទូលាយ អមដោយបរិយាកាសស្រស់ស្រាយ ធ្វើឱ្យអ្នកទទួលបានអារម្មណ៍ពេញចិត្តបំផុតជាមួយជីវិតរស់នៅរបស់អ្នក។ ទីនេះមានទូរទស្សន៍ សាឡុង កៅអី និងអំពូលភ្លើងដ៏ស្រស់ស្អាត។

យូនីត ក៏មានរានហាលមួយផងដែរ ដែលនៅទីនេះ អ្នកអាចស្រូបយកខ្យល់អាកាសធម្មជាតិ និងពន្លឺព្រះអាទិត្យបានយ៉ាងល្អ។ វាល្អបំផុតសម្រាប់ការសម្រាកនៅចុងសប្តាហ៍ និងអង្គុយផឹកកាហ្វេ លម្ហែទេសភាពទីក្រុង។

ប្រសិនបើអ្នកចង់រស់នៅជាមួយភាពប្រណីត ទីនេះជាកន្លែងសម្រាប់អ្នកហើយ។ អគារបំពាក់ដោយសេវាកម្មឈានមុខគេ ដែលអាចជួយបន្ថែមគុណតម្លៃសម្រាប់ការរស់នៅរបស់អ្នក។

មានកន្លែងចតរថយន្តដ៏ធំទូលាយ ដូច្នេះសម្រាប់ការចេញចូលប្រចាំថ្ងៃ គឺភាពងាយស្រួលបំផុត។ អគារមានការការពារសន្តិសុខ២៤ម៉ោង ដើម្បីធានាសុវត្ថិភាព និងសេចក្តីសុខផ្លូវចិត្តគ្រប់ពេលវេលា។ កន្លែងទទួលភ្ញៀវ មានផ្តល់ជូនកន្លែងអង្គុយរង់ចាំ និងសេវាកម្មបម្រើអតិថិជនយ៉ាងល្អបំផុត។ សេវាសម្អាតផ្ទះ នឹងត្រូវផ្តល់ជូនថែមទៀត ដូច្នេះវានឹងជួយឱ្យជីវិតរស់នៅរបស់អ្នកកាន់តែមានផាសុកភាព។ សម្រាប់អ្នកដែលចូលចិត្តហាត់ប្រាណ ទីនេះមានកន្លែងហាត់ប្រាណដែលភ្ជាប់មកជាមួយនឹងសម្ភារទំនើបៗ។ សម្រាប់អ្នកចូលចិត្តធ្វើការចាប់សរសៃ និងលម្ហែកាយ គម្រោងមានកន្លែងស្ប៉ា សម្រាប់អ្នករស់នៅទីនេះ។ អាងហែលទឹក (លើដំបូល) គឺជាកន្លែងសម្រាប់សម្រាកកាយ និងងូតទឹកលេង។ ប្រសិនបើអ្នកត្រូវការកាហ្វេ ជាប្រចាំ ក្នុងតំបន់នេះ មានហាងកាហ្វេស្រាប់៕

      

អត្ថបទ៖ គន្ធ តារាវិឆ័យ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម