Connect with us

ទីក្រុងអាស៊ាន២ ជាប់ក្នុងបញ្ជីទីក្រុងទេសចរណ៍ស្ថាបត្យកម្មទាក់ទាញជាងគេ

អាមេរិក៖ វេបសាយទេសចរណ៍ AD Travel ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានចេញបញ្ជីទីក្រុងទេសចរណ៍ស្ថាបត្យកម្មទាក់ទាញជាងគេ ទាំង២០ នៅលើពិភពលោក “Top 20 Places to Travel in 2020” សម្រាប់អ្នកទេសចរ នៅឆ្នាំ២០២០ ក្នុងនោះ មានទីក្រុងអាស៊ានចំនួន២ បានជាប់ក្នុងបញ្ជីនោះ គឺទីក្រុង បាងកក (ថៃ) និង ទីក្រុង លួង ប្រាបាង (ឡាវ)។

របាយការណ៍របស់ AD Travel បានលើកឡើងថា ទីក្រុង លួង ប្រាបាង ជាគោលដៅទេសចរណ៍ដ៏សំខាន់ នៅឆ្នាំ២០២០ ខណៈទីក្រុងនេះ នឹងប្រារព្ធខួបលើកទី២៥ឆ្នាំ នៃការដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ ប្រភពបន្តថា ទីក្រុង លួង ប្រាបាង មានសំណង់អគារដែលបន្សល់ទុកពីអាណានិគមបារាំង និងក្បួរក្បាច់រចនាចម្លាក់បែបព្រះពុទ្ធសាសនា នៅតាមជញ្ជាំងព្រះវិហារ ព្រមទាំងអគារនានា។

សម្រាប់ទីក្រុងបាងកក វិញ ប្រភពដដែលបន្ថែមថា ទីក្រុងនេះ មានព្រះវិហារ វត្តអារាម សំណង់អគារចាស់ៗ ផ្សារទំនើប និង ទីតាំង ដែលបានឆ្លុះបញ្ចាំងពីសិល្បៈសហសម័យ ចេញពីស្នាដៃរបស់វិចិត្រករថៃ និងអន្តរជាតិ។ បាងកក ទទួលភ្ញៀវទេសចរ ២២,៧៨លាននាក់ ក្នុងឆ្នាំ២០១៩ ធ្វើឱ្យទីក្រុងនេះ ក្លាយជាទីក្រុងដែលទទួលបានភ្ញៀវទេសចរច្រើនបំផុត នៅលើពិភពលោក នេះបើតាមរបាយការណ៍ Global Destination Cities Index 2019 របស់ Mastercard ។

សូមជម្រាបថា AD Travel បានប្រមូលផ្ដុំទិន្នន័យពីទីប្រឹក្សាទេសចរណ៍ ភ្នាក់ងារធួរដែលទទួលពានរង្វាន់ និងអ្នកជំនាញពីវិស័យផ្សេងៗ ដើម្បីចងក្រងជាបញ្ជីនេះឡើង៕

ប្រភព៖ architecturaldigest.com

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម