Connect with us

កូនឆ្កែចំនួន៧តោនត្រូវនាំចេញទៅប្រទេសវៀតណាមជារៀងរាល់ថ្ងៃ

មើលថែសត្វចិញ្ចឹមរបស់ខ្លួនឱ្យបានល្អផងប្រយ័ត្នគេទាក់យកទៅធ្វើម្ហូប

វៀតណាម៖ សាច់ឆ្កែនៅប្រទេសវៀតណាមគឺមានភាពពេញនិយមខ្លាំងដោយអាជីវករអ្នកលក់សាច់ឆ្កែតាមដងផ្លូវនាទីក្រុងហូជីមីញប្រទេសវៀតណាមបានដាក់តាំងកូនឆ្កែទាំងមូលដែលមានធ្មេញនៅឡើយ។ យោងតាមអ្នកដំណើរ Josh មកពីកាលីហ្វញ៉ាបានព្យាយាមសុំការអនុញ្ញាតិពីអាជីវករចំនួន២ថ្ងៃដើម្បីថតរូប ដោយសារលើកដំបូងដែលលោកសុំអាជីវករទាំងនោះពួកគេបានដេញលោកចេញ ហើយអ្វីដែលធ្វើឱ្យលោកមានការភ្ញាក់ផ្អើលខ្លាំងនោះនៅពេលដែលលោកបានឃើញទាហានប៉ុន្មាននាក់នៅទីនោះលោកក៏រំពឹងថាទាហានទាំងនោះនឹងអាចបញ្ឈប់អាជីករជាអ្នកលក់សាច់ឆ្កែបាន ប៉ុន្តែពួកគេបែរជាទិញសាច់ឆ្កែមួយចំនួនសម្រាប់បរិភោគទៅវិញ។

គួរបញ្ជាក់ដែរថា ការដាក់លក់ និងទទួលទានសាច់ឆ្កែគឺស្របច្បាប់នៅភាគខាងត្បូងប្រទេសអាស៊ាន និងបានផ្ទុះខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដោយសារអ្នកចិញ្ចឹមសត្វឆ្កែជាច្រើនបានធ្វើរបាយការណ៍អំពីការបាត់សត្វចិញ្ចឹមទាំងនោះ ម៉្យាងទៀតក្នុងឆ្នាំ ២០១៤ សត្វឆ្កែដែលនៅរស់ចំនួន ៧ តោនត្រូវបាននាំចូលជារៀងរាល់ថ្ងៃដែលភាគច្រើននាំចូលពីប្រទេសជិតខាងដែលមានដូចជាប្រទេសកម្ពុជា ថៃ និង ឡាវជាដើម៕

 

ប្រភព៖ Mirror
ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម