Connect with us

កញ្ញា ចំរើន សុភ័ក្រ្ត ពិតជារីករាយខ្លាំង ក្រោយពេលជាន់ទឹកដីស្វីសជាលើកដំបូង

ចុម! ស្ងាត់ៗសំណប់ចិត្តទៅប្រទេសស្វីសបាត់

ភ្នំពេញ៖ ថ្មីៗនេះ តារាចម្រៀងថ្ពាល់ខួច សម្បុរស្រអែម បានដឹកដៃតារាចម្រៀងដ៏ល្បីមួយរូប ហើយក៏ជារៀមច្បង ធ្វើដំណើរដល់ប្រទេសស្វីស ដើម្បីចូលរួមកម្មប្រគំតន្ត្រីនៅទីនោះ។ នេះជាលើកទីមួយហើយសម្រាប់កញ្ញា ចំរើន សុភ័ក្រ្ត បានជាន់លើទឹកដីដ៏ត្រជាក់នៃប្រទេសស្វីស ហើយក៏បានចាប់ដៃគូជាមួយតារាចម្រៀងដ៏ល្បី សង្ឃឹមថា នឹងធ្វើឱ្យកក្រើកឆាកតែម្តង។

តារាចម្រៀង ចំរើន សុភ័ក្ត្រ ជាតារាចម្រៀងមួយដួងចូលចិត្តសម្លៀកបំពាក់ពណ៌លឿង ព្រោះជាពណ៌មួយដែលមានភាពលេចធ្លោ ពេលកញ្ញាឡើងច្រៀងម្តងៗ គឺទាក់ភ្នែកទស្សនិកជនខ្លាំងណាស់ ហើយក៏ជាពណ៌ដែលកញ្ញាចូលចិត្ត ហើយស្រឡាញ់ជាងគេផងដែរ។ ដោយមានការអញ្ជើញពីសំណាក់អ្នករៀបចំកម្មវិធី ពិសេសជាងនេះទៅទៀត គឺប្រិយមិត្តដែលរស់នៅប្រទេសស្វីស បានធ្វើឱ្យកញ្ញា មានចិត្តរីករាយសប្បាយក្រៃលែង ចំពោះការគាំទ្រពីសំណាក់ពុកម៉ែបងប្អូននៅទីនោះ។

តារាចម្រៀងរូបស្រស់ឆើតឆាយ កញ្ញា ចំរើន សុភ័ក្ត្រ ក៏ធ្លាប់ច្រៀងនៅក្រៅប្រទេសជាច្រើនដងផងដែរ មិនត្រឹមតែប្រទេសស្វីសនោះទេ។ ប្រិយមិត្តជាច្រើន បានធ្វើការសរសើរកញ្ញាចំពោះសំឡេងរបស់កញ្ញា ព្រមទាំងការស្លៀកពាក់ ក៏មិនសូវជាសិចស៊ីប៉ុន្មាននោះទេ ហើយក៏ជាតារាចម្រៀងមួយរូប ដក់ជាប់ក្នុងដួងចិត្តមិត្តយុវវ័យផងដែរ។ បន្ថែមពីនេះកញ្ញា ចំរើន សុភ័ក្ត្រ ក៏មិនទាន់បានប្រាប់ថ្ងៃដែលកញ្ញា នឹងវិលត្រឡប់មកវិញនៅពេលណានោះទេ ព្រោះកម្មវិធីនៅច្រើនទៀតសម្រាប់កញ្ញា៕

   

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម