Connect with us

ចង់ពង្រីកចំណេះដឹងផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ កុំភ្លេចចូលរួមសិក្ខាសាលានេះ ដោយឥតគិតថ្លៃ

សហគមន៍ប្រឹក្សាលើជំនាញការងារគណនេយ្យនិងហិរញ្ញវត្ថុ​ (Career Advisors – Accounting & Finance)​ ជាសហគមន៍មិនស្វែងរកប្រាក់ចំណេញ ។ សហគមន៍នេះត្រូវបានផ្តួចផ្តើម​ឡើង​ក្នុងគោលបំណងចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗ ដើម្បីជួយដល់ប្អូនៗសិស្សនិស្សិត ក៏ដូចជានិយោជិតឲ្យ​សំរេចបាននូវគោលដៅអាជីពការងាររបស់ខ្លួន​​ ឲ្យមានភាពរហ័សនិងរលូនជាងមុន ។

សហគមន៍យើងខ្ញុំនឹងរៀបចំសិក្ខាសាលាស្តីពីប្រធានបទ “ការងារគណនេយ្យគ្មានអ្វីគួរឲ្យធុញទ្រាន់ទេ” ដោយ​មានការចូលរួម​ពីវាគ្មិនកិត្តិយស ទាំងក្នុងវិស័យអប់រំគណនេយ្យ និងទាំងក្នុងវិស័យក្រុមហ៊ុនឯកជន ដែលសុទ្ធសឹងតែជាអ្នកធ្លាប់ឆ្លងកាត់បទពិសោធន៍ផ្ទាល់ក្នុងជំនាញ​​​នេះលើសពី​១៥ឆ្នាំឡើងទៅ ។

កាលបរិច្ឆេទ:  ថ្ងៃទី​ ១ ខែកុម្ភ: ឆ្នាំ ២០២០

ម៉ោង:              ៨ព្រឹក ដល់​ ១២​ ថ្ងៃត្រង់

ទីតាំង:            មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា_កូរ៉េ CKCC

ដោយសារកន្លែងមានកំណត់ សូមមេត្តារួសរាន់ចុះឈ្មោះជាមុន តាមរយ: link ខាងក្រោមនេះ

https://forms.gle/BaANVYcmfr4KuSyq7 ៕

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម