ម្ចាស់ពានរង្វាន់អូស្កា Charlize Theron រៀបរាប់គ្រាដែលម្តាយនាងសម្លាប់ឪពុកនាងដើម្បីការពារខ្លួន
រស់ក្នុងគ្រួសារដែលមានឪពុកជាអ្នកប្រមឹកវាមិនស្រួលឡើយ
អាមេរិក៖ មិននឹកស្មានថាជីវិតជាក់ស្តែងរបស់ម្ចាស់ពានរង្វាន់អូស្កា Charlize Theron បានរស់នៅក្នុងអតីតកាលដ៏ឈឺចាប់ដោយសារមានឪពុកជាអ្នកប្រមឹក និងតែងធ្វើបាបមនុស្សក្នុងគ្រួសារបែបនេះសោះ។ តារាសម្តែងស្រីល្បីឈ្មោះ Charlize Theron បានរំលឹករឿងដែលម្តាយរបស់នាងសម្លាប់ឪពុកនាងក្នុងបទសម្ភាសជាមួយ NPR ថា “នៅយប់មួយក្នុងឆ្នាំ១៩៩១ នាងមានអាយុ១៥ឆ្នាំ ឪពុករបស់នាងបានត្រឡប់ទៅមកផ្ទះក្នុងសភាពស្រវឹងជោគ និងបានដកកាំភ្លើងភ្ជង់អ្នកទាំង២ទៀតផង ប៉ុន្តែពេលនោះម្តាយកូនទាំង២ក៏បានរត់ទៅពួននៅកន្លៀតទ្វារក្នុងបន្ទប់គេងតែក៏ត្រូវឪពុកនាងបាញ់ទម្រុះទ្វារ៣គ្រាប់ សំណាងល្អដែលអ្នកទាំង២មិនមានរបួស។
ដោយសារតែស្ថិតក្នុងសភាពគ្រោះថ្នាក់ពេកទើបម្តាយរបស់ Charlize Theron បានស្ទុះទៅយកកាំភ្លើងនៅក្បែរនោះបាញ់សម្លាប់ឪពុកនាងស្លាប់នៅនឹងកន្លែងតែម្តង ដោយសារអំពើឃាតកម្មនេះគឺគ្រាន់តែជាការបាញ់ដើម្បីការពារខ្លួន ដូចនេះតុលាការសម្រេចដោះលែងម្តាយនាងវិញ។” Charlize Theron បានបន្តថានាងមិនខ្មាស់គេឡើយក្នុងការចែករំលែករឿងមួយនេះ ព្រោះនៅពេលដែលយើងនិយាយបញ្ហាចេញមក នោះយើងនឹងកាន់តែយល់ច្បាស់ថាយើងមិនឯកាឡើយ ហើយនេះគឺជាការចែករំលែកពីបទពិសោធន៍ផ្ទាល់ខ្លួនដែលកើតក្នុងគ្រូសារដែលមានឪពុកជាអ្នកប្រមឹក៕
ប្រែសម្រួល៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍