កម្មវិធី Street Art Fest នឹងដាក់បង្ហាញរូបគំនូរសិល្បៈ
Street Art Fest នឹងដាក់បង្ហាញរូបគំនូរសិល្បៈ
ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ម្សិលមិញនេះស្ថានទូតសឹង្ហបុរីប្រចាំប្រទេសកម្ពុជាបានប្រារព្ធកម្មវិធី Street Art Fest ខួបលើកទី៥៥ឆ្នាំនៃទំនាក់ទំនងការទូតនៃព្រះរាជាណាចក្រកម្ពុជានៅមជ្ឈមណ្ឌលសហប្រតិបត្តិកម្ពុជា-សឹង្ហបុរីរាជធានីភ្នំពេញក្រោមវត្តមានចូលរួមពីតំណាងក្រសួងការបរទេស និងសហប្រតិបត្តិការជាតិក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មូលនិធិកុមារកម្ពុជា CFF សិល្បៈខ្មែរអមតៈ និង ឯកអគ្គរដ្ឋទូតសឹង្ហបុរីនៅកម្ពុជាដើម្បីធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងគណៈកម្មាធិការៀបចំអ្នកឧបត្ថម្ភសិល្បៈករទំនាក់ទំនងទ្វេរភាគី។
សិល្បករទាំង២ប្រទេសនឹងសហការគ្នាលើគំនូរជាច្រើនផ្ទាំងដើម្បីពិព័ណនាពីរបៀបរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា និងសឹង្ហបុរី។ កម្មវិធីនេះដែរនឹងចាប់ផ្តើមប្រារព្ធឡើងនៅថ្ងៃទី១៥-២៩ ខែកុម្ភៈ ឆ្នាំ២០២០ តាមបណ្តោយដងផ្លូវទន្លេបាសាក់ ដោយមានការប្រគំតន្ត្រីតាមចិញ្ចើមថ្នល់ជាជម្រើសរបស់ជនជាតិសឹង្ហបុរី និង ពិសារម្ហូបអាហារតាមចិញ្ចើមថ្នល់ដែលជាចំណង់ចំណូលចិត្តទូទៅរបស់ប្រជាជនទាំង២ប្រទេស។
ឯកអគ្គរដ្ឋទូតសឹង្ហបុរីប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថាកម្មវិធី Street Art Fest នៅខែកុម្ភៈឆ្នាំក្រោយនេះនឹងទាក់ទាញបុគ្គល និងអង្គការដ៏ទៃទៀតឱ្យចូលរួមឧបត្ថម្ភគម្រោងសិល្បៈតាមចិញ្ចើមថ្នល់ដើម្បីគូររូបលើជញ្ជាំង និងធ្វើជាម្ចាស់ស្នាដៃគំនូរតាមរយៈការដេញថ្លៃ ម៉្យាងទៀតការប្រារព្ធកម្មវិធីនេះឡើងក៏នឹងរំពឹងដែរថាអាចទាក់ទាញប្រព័ន្ធផ្សព្វផ្សាយនាៗ និង ការផ្សាយជាសាធារណៈអន្តរជាតិដើម្បីបង្កើតទីក្រុងភ្នំពេញជាទីក្រុងគោលដៅសម្រាប់សិល្បៈតន្ត្រី និង អាហារតាមចិញ្ចើមផ្លូវ ប្រសិនជាជោគជ័យ Street Art Fest នឹងអាចមានប្រតិទិននៃមហោស្រពអន្តរជាតិ និងការបោះពុម្ពនាពេលអនាគត និង ត្រូវបានរៀបចំឡើងនៅទីក្រុង ឬ ប្រទេសផ្សេងទៀត៕
អត្ថបទ៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍