Connect with us

ខ្សែប្រយុទ្ធជនជាតិជប៉ុនរបស់ក្លិប Salzburg ហោះទៅកាន់ Anfield ដើម្បីពិនិត្យសុខភាពហើយ

អង់គ្លេស៖ កីឡាករជនជាតិអាស៊ី Takumi Minamino បានទៅពិនិត្យសុខភាពនៅឯ Liverpool នៅថ្ងៃពុធ មុនការផ្ទេរទៅកាន់ Anfield ធ្វើឡើង ពេលទីផ្សារដោះដូរកីឡាករនាខែមករា។

ក្រុមហង្សក្រហម នឹងទិញផ្ដាច់កុងត្រាកីឡាករ Minamino ពីក្លិប Red Bull Salzburg ក្នុងកិច្ចព្រមព្រៀងតម្លៃ ៧.២៥ លានផោននៅពេលដែលទីផ្សារដោះដូរកីឡាករបើក ដែលខ្សែប្រយុទ្ធអន្តរជាតិជប៉ុនរូបនេះ នៅក្នុងកិច្ចសន្យាជាមួយ Salzburg គឺមានតម្លៃចន្លោះពី ២៥-៣០ លានផោន ។

រូបគេ បានទៅដល់ Melwood នៅថ្ងៃពុធ ដើម្បីទទួលការពិនិត្យសុខភាព ហើយបើគ្មានបញ្ហាអ្វីនោះទេ រូបគេនឹងក្លាយជាកីឡាករ Liverpool ជាផ្លូវការនៅថ្ងៃទី ១ ខែមករា។ នោះមានន័យថា តារាជប៉ុនរូបនេះ អាចនឹងបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្លិបក្នុងការប្រកួត Merseyside Derby ទល់នឹងក្រុម Everton ក្នុងពានរង្វាន់ FA Cup ៕

    Loading...

    ពេញនិយម