Connect with us

ភរិយារបស់កីឡាករ Icardi និយាយថា ប្ដីរបស់អ្នកស្រី នឹងមិនចូលរួមជាមួយ Juventus ដាច់ខាត

បារាំង៖ អ្នកស្រី Wanda ដែលជាភ្នាក់ងារ និងភរិយារបស់កីឡាករ Mauro Icardi  បាននិយាយថា ប្ដីរបស់អ្នកស្រី នឹងមិនចូលរួមជាមួយក្រុម Juventus នៅឆ្នាំក្រោយឡើយ។

Icardi វ័យ ២៦ឆ្នាំ កំពុងសប្បាយក្នុងការរកគ្រាប់បាល់នៅ Paris Saint-Germain ជាកន្លែងដែលរូបគេកំពុងខ្ចីជើងពី Inter ដោយស៊ុតបញ្ចូលទីបាន ១៣ គ្រាប់ក្នុង ១៦លើក ក្នុងចំណោមការប្រកួតទាំងអស់។  ប៉ុន្តែនៅពេលមានពាក្យចរចាមអារ៉ាមថា គាត់អាចចូលរួមជាមួយ Juventus នៅពេលអនាគត លោកស្រី Nara បានបដិសេធថា Icardi នឹងមិនធ្វើដំណើរទៅកាន់ជើងឯក Serie A នៅឆ្នាំក្រោយទេ។

លោកស្រី បានប្រាប់សារព័ត៌មាន Rete 4 ថា៖ « វត្តមានរបស់ Icardi នៅទីក្រុងប៉ារីស គឺពិតជាសប្បាយរីករាយណាស់ ហើយកំពុងសម្រេចគោលដៅដូចដែលគាត់តែងតែធ្វើ។ ខ្ញុំមានការចងចាំដ៏អស្ចារ្យពីទឹកដី San Siro  ហើយពួកយើងមកទីនេះគឺ ដើម្បីកុំឱ្យក្បត់នឹងក្លិប Inter ផងដែរ »៕

 

    Loading...

    ពេញនិយម