Connect with us

សាកសពសត្វដំរីជាច្រើនក្បាលត្រូវបានគេរកឃើញនៅក្នុងប្រទេសបូសវ៉ាណា

បូសវ៉ាណា៖ សាកសពសត្វដំរីជិត៩០ក្បាល ត្រូវបានគេប្រទះឃើញនៅជិតតំបន់អភិរក្សសត្វព្រៃដែលមានឈ្មោះថា kavango Delta ដ៏ល្បីល្បាញនៅភាគខាងជើង ប្រទេសបូសវ៉ាណា។ នេះបើយោងតាមបញ្ជាក់ពីអង្គការសប្បុរសធម៌ ដំរីគ្មានព្រំដែន (EWB) ហើយភាគច្រើននៃដំរិដែលត្រូវបានគេសម្លាប់ទាំងនោះ ត្រូវបានគេកាត់យកភ្លុក។

អង្គការដំរីគ្មានព្រំដែន ដែលបានធ្វើការអង្កេតពីលើអាកាសក្នុងតំបន់នេះ តាំងពីខែកក្កដាមកនោះ បាននិយាយថា ទំហំនៃការប្រម៉ាញ់ភ្លុកដំរីនេះ គឺធ្វើឡើងក្នុងទ្រង់ទ្រាយធំមិនធ្លាប់មានពីមុនមកទេ។


ប៉ុន្តែនាយកដ្ឋានសត្វព្រៃនិងឧទ្យានជាតិរបស់ប្រទេសបូសវ៉ាណា បានបដិសេធ ចំពោះរបាយការណ៍នេះ ហើយបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា ដោយអះអាងថា នេះជារបាយការណ៏ «ក្លែងក្លាយនិងបំភាន់ »។ ហើយបានបង្វែរថា ភាគច្រើននៃដំរីដែលស្លាប់គឺដោយសារ “មូលហេតុធម្មជាតិ” ។

បើយោងតាមជំរឿនថ្មីបំផុតចុងក្រោយបង្ហាញថា ប្រទេសបូសវ៉ាណា ជាជំរកដ៏ធំមួយសម្រាប់សត្វដំរី ដែលមានដំរីជាង១ ភាគ៣ នៃដំរីទាំងអស់ក្នុងទ្វីបអាហ្វ្រិក។ហើយតាមរយៈជំរឿននេះដែរ គេកត់សំគាល់ឃើញថា ចន្លោះឆ្នាំ២០១០ ដល់ឆ្នាំ ២០១៦ ចំនួនសត្វដំរី បានថយចុះប្រមាណ១៥ភាគរយ៕

    

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម