Connect with us

Ronaldo ថា របួសទុកនៅមួយឡែក ពេលនេះចង់ជួយឱ្យ Juventus ឈ្នះពាន ក្រោយផ្ដួល Sampdoria

អ៊ីតាលី៖ Cristiano Ronaldo លើកឡើងថា បញ្ហារបួសរបស់គាត់ គឺទុកនៅមួយឡែក តែចង់ជួយឱ្យ Juventus ឈ្នះពាន បន្ទាប់ពីតែតបាល់ដ៏អស្ចារ្យក្នុងការផ្តួល Sampdoria។

CR7 លោតកម្ពស់ ៧១ សង់ទីម៉ែត្រផុតពីដី ដើម្បីតែតបាល់បញ្ចូលទីយ៉ាងស្អាត ពីការលើកបាល់របស់ខ្សែការពារស្លាប កីឡាករ Alex Sandro។ ហើយការលោតនេះ ត្រូវបានគេគណនាថា គាត់ឈានដល់កម្ពស់ ២.៥៦ ម៉ែត្រនៅពេលដែលក្បាលគាត់ ប៉ះទៅនឹងបាល់។

Ronaldo បានប្រាប់ទូរទស្សន៍ Sky Sport Italia ថា៖ «ខ្ញុំពិតជារីករាយណាស់ ជាមួយនឹងលទ្ធផលនេះ វាគឺជាការប្រកួតដ៏លំបាកមួយ ហើយ Sampdoria លេងបានយ៉ាងល្អនៅថ្ងៃនេះ។ ក្រុមទាំងមូល បានបង្ហាញទម្រង់លេងយ៉ាងល្អ។ នេះជាគ្រាប់បាល់ល្អ ហើយខ្ញុំរីករាយក្នុងការជួយក្រុមដណ្ដើមយក ៣ពិន្ទុទៀត។ ខ្ញុំមានបញ្ហាជង្គង់របស់ខ្ញុំរយៈពេលមួយខែ ប៉ុន្តែពេលនេះ លែងអីហើយ ហើយខ្ញុំមានសុខភាពល្អ។ អ្វីដែលខ្ញុំចង់បានគឺជួយ Juve ឈ្នះការប្រកួត និងពាន » ។

គួររម្លឹកផងដែរថា ក្រុមសេះបង្កង់ Juventus ចាញ់ការប្រកួតតែមួយប្រកួតប៉ុណ្ណោះ គិតត្រឹមសប្ដាហ៍ទី១៧ក្នុងលីហ្គ Serie A ហើយការចាញ់នោះ គឺជាប្រកួតជាមួយក្រុម Lazio៕

    Loading...

    ពេញនិយម