Connect with us

ព្យួរសេរ៉ូម ឬចាក់ថ្នាំឲ្យស្បែកស មានគ្រោះថ្នាក់ចំពោះសុខភាពទេ?

ការលក់ឡេលាយធ្វើឲ្យស្បែកសតាមអនឡាញ បានទាក់ចិត្តនារីៗជាច្រើន ហើយភាគច្រើនយើងមិនដឹងរូបមន្តរបស់វានោះទេ រឹតតែមិនដឹងពីប្រភពច្បាស់លាស់នៃផលិតផលយកមកលាយនោះដែរ។ ឡេលាយពេលលាបយូរទៅធ្វើឲ្យបំផ្លាញសុខភាពស្បែក ប្រសិនបើលាយជាមួយជាតិគីមី ឬផលិតផលគ្មានគុណភាព។

ក្រៅពីឡេលាយ ឥឡូវក៏ពេញនិយមការព្យួរសេរ៉ូម និងចាក់ថ្នាំឲ្យស្បែកសផង ហើយវិធីនេះឆាប់មានប្រសិទ្ធភាពជាងលាបឡេទៅទៀត។
លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅបានឲ្យដឹងថា ចំពោះការព្យួរសេរ៉ូម ឬចាក់ថ្នាំឲ្យស្បែកសស្អាត ប្រសិនបើគេប្រើពពួកវីតាមីន B1 B2 B កំប្លេច វីតាមីន C ខូឡេជេន មិនសូវប៉ះពាល់នោះទេ។ តែភាគច្រើនចង់ឲ្យសឆាប់គេប្រើ ក្លុយតាស្យូន ដែលថ្នាំនេះប្រើសម្រាប់ព្យាបាលអ្នកជំងឺមហារីក ហើយអ្នកប្រើនោះទៀតសោតក៏មិនមែនជាគ្រូពេទ្យទើបមិនដឹងថាថ្នាំនោះប៉ះពាល់ទៅលើអ្វីខ្លះ។ ក្លុយតាស្យូន ប្រសិនបើប្រើច្រើន និងមិនបានដឹងពីស្ថានភាពជំងឺផ្សេងៗក្នុងខ្លួន ជាពិសេសអាចប៉ះពាល់ដល់តម្រងនោម។
ដូចនេះប្រសិនបើយើងពិតជាចង់បានស្បែកសស្អាតដោយសុវត្ថិភាព គួរតែពិគ្រោះជាមួយគ្រូពេទ្យផ្នែកស្បែកដែលមានជំនាញច្បាស់លាស់ ចៀសវាងមានបញ្ហានាពេលក្រោយ។
ឡេលាយវិញ លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ក៏បានឲ្យដឹងទៀតថា បើយើងលាបឡេដែលដឹងពីផលិតផល និងបរិមាណត្រូវលាយជាមួយឡេ នោះវាមិនមានផលប៉ះពាល់ចំពោះស្បែកឡើយ។ ក្នុងនោះដែររបៀបដែលយើងលាបនោះ ក៏ជាមូលហេតុមួយបំផ្លាញស្បែកខ្លួនឯងដែរ ប្រសិនបើលាបគ្រប់ពេលវេលា និងរយៈពេលយូរ។
ជាទូទៅឡេលាយធ្វើឲ្យស្បែកសដែលគេពេញនិយមលក់ មានលាយជាមួយសារធាតុស្តេរ៉យ ហើយសារធាតុនោះបើយើងលាបច្រើនឆ្នាំនឹងជ្រាបតាមស្បែកចូលក្នុងខ្លួន និងជ្រាបចូលសរសៃឈាម ហើយយូរៗទៅនឹងធ្វើឲ្យខូចតម្រងនោម មុខប៉ោង បាត់បង់ខូឡាហ្សេន។ ប្រសិនបើឡេលាយដែលប្រើពពួកថ្នាំវីតាមីនក៏មិនមានផលប៉ះពាល់ដែរ តែបើលាយសារធាតុកាត់ និងសារធាតុគីមីដទៃទៀតពិតជាបំផ្លាញស្បែកហើយ៕

ប្រភព៖ Hellokrupet

    Loading...

    ពេញនិយម

    WP2Social Auto Publish Powered By : XYZScripts.com