Connect with us

ក្រុម Manchester ទាំង២ នឹងត្រូវជួបគ្នាក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពាន Carabao Cup

អង់គ្លេស៖ ក្រុម Manchester ទាំង២ គឺ Manchester City នឹងត្រូវជួបគូប្រជែងរួមទីក្រុង Manchester United ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពាន League Cup។

សម្រាប់ Leicester City ត្រូវប្រកួតជាមួយនៅ Premier League ដូចគ្នាគឺ  Aston Villa។ ចំពោះវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ ត្រូវលេងពីរជើង ដែលចាប់ផ្ដើមប្រកួតនៅខែមករាឆ្នាំក្រោយ។ Man Utd និង Leicester នឹងត្រូវធ្វើជាម្ចាស់ផ្ទះជើងទីមួយ។

Man City បានឡើងមកកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រោយយកឈ្នះក្រុម Oxford United ៣-១ ខណៈ Man Utd ឈ្នះ  Colchester United ៣-០។ ចំពោះ Leicester យកឈ្នះ Everton ៤-២ ដោយបាល់ប៉េណាល់ទី ស្របពេល Aston ឈ្នះ Liverpool ៥-០៕

    Loading...

    ពេញនិយម