ក្ដៅៗ! Minamino ចុះកុងត្រាជាមួយ Liverpool រួចរាល់ហើយ
អង់គ្លេស៖ ក្លិបបាល់ទាត់ហង្សក្រហម Liverpool បានឈានដល់កិច្ចព្រមព្រៀងជាមួយក្រុម Red Bull Salzburg សម្រាប់ការផ្ទេរកីឡាករ Takumi Minamino ។
ខ្សែប្រយុទ្ធអន្តរជាតិជប៉ុនរូបនេះនឹងក្លាយជាកីឡាករហង្សក្រហមជាផ្លូវការនៅថ្ងៃទី ១ ខែមករា បន្ទាប់ពីគាត់បានបញ្ចប់លក្ខន្តិកៈផ្ទាល់ខ្លួន ហើយបានឆ្លងផុតការពិនិត្យសុខភាពនៅឯទីក្រុង Merseyside កាលពីថ្ងៃពុធ។
Minamino បានប្រាប់ Liverpoolfc.com ថា៖ « នេះគឺជាក្តីសុបិន្តមួយរបស់ខ្ញុំដើម្បីក្លាយជាកីឡាកររបស់ Liverpool ហើយខ្ញុំពិតជារំភើបណាស់ ដែលពេលនេះបានក្លាយជាការពិត និងការលេងនៅ Premier League គឺជាគោលដៅមួយផ្សេងទៀតរបស់ខ្ញុំ។ ខ្ញុំគិតថា នេះជាលីហ្គលំដាប់កំពូលនៅលើពិភពលោក។ គោលដៅរបស់ខ្ញុំគឺចង់ឈ្នះពានរង្វាន់ Premier League និង Champions League និងដើម្បីរួមចំណែកល្អដល់ក្រុម»។
សរុបទៅ Minamino បានបង្ហាញខ្លួនចំនួន ១៩៩ ដងសម្រាប់ Salzburg ដោយរកបាន ៦៤ គ្រាប់ ខណៈដែលរូបគេលេងឱ្យក្រុមជម្រើសជាតិជប៉ុន និងរកបាន ១១ ដងចាប់តាំងពីបង្ហាញខ្លួនលើកដំបូងនៅខែតុលាឆ្នាំ ២០១៥ ៕

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍