Connect with us

ManCity មិនយល់ព្រមសំណើរ ហើយទាមទារប្រាក់ប៉ុន្មានលាន ព្រោះខឹង Arsenal រឿង Arteta

អង់គ្លេស៖ ក្រុម Manchester City មិនទាន់យល់ព្រមសំណើរជាមួយ Arsenal ដែលនឹងអនុញ្ញាតឱ្យក្រុមកាំភ្លើងធំដាក់ឈ្មោះ Mikel Arteta ជាអ្នកចាត់ការថ្មីរបស់ពួកគេ។

Arsenal កំពុងបំពេញឯកសារសម្រាប់អ្នកគ្រប់គ្រងថ្មីដែលជាជំនួយការគ្រូបង្វឹក Pep Guardiola ដើម្បីជំនួសលោក Unai Emery ។ Arteta បានហោះទៅ Oxford កាលពីរាត្រីថ្ងៃពុធសម្រាប់ការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយក្នុងពាន Carabao Cup ប៉ុន្តែគេរំពឹងថា Arsenal នឹងអាចនឹងប្រកាសតែងតាំងគាត់ជាផ្លូវការនៅចុងសប្តាហ៍នេះ។ ទោះយ៉ាងណា ManCity កំពុងតែមានការចាប់អារម្មណ៍កាន់តែខ្លាំងឡើងៗ ដោយសារការប្រព្រឹត្តរបស់ Arsenal ។

រឿងនេះត្រូវបានយល់ថា នៅតែមិនទាន់មានទំនាក់ទំនងជាផ្លូវការរវាងក្លិបទាំង ២ នៅឡើយ ដោយ ManCity ទាមទារលុយប៉ុន្មានលាន ។ ប្រភពពី Manchester City បានឱ្យដឹងថា៖ « វាគួរឱ្យភ្ញាក់ផ្អើលណាស់ដែលដឹងថាផែនការកំពុងត្រូវបានធ្វើឡើង ដោយ Arsenal ដើម្បីតែងតាំងជំនួសការគ្រូបង្វឹករបស់យើង ក្លាយជាគ្រូបង្វឹកថ្មីរបស់ពួកគេកាលពីថ្ងៃសុក្រ ដោយផ្អែកលើមូលហេតុដែលមិនមានទំនាក់ទំនងណាមួយត្រូវបានធ្វើឡើងដោយក្លិបទាំង២ដើម្បីពិភាក្សាពីបញ្ហានេះ » ។

ថ្លែងបន្ទាប់ពីជ័យជម្នះ ៣-១ របស់ Man City លើក្លិប Oxford United លោក Guardiola បាននិយាយថា៖ « រដូវកាលនេះគាត់ [Arteta] បាននៅជាមួយពួកយើង ហើយយើងរៀបចំការប្រកួតឱ្យបានល្អបំផុតតាមដែលអាចធ្វើទៅបាន»៕

    Loading...

    ពេញនិយម