ផ្ទុះមតិសរសើរមិនដាច់ពីមាត់មហាជនដែលបានទស្សនារឿងភាគខ្មែរ “កំណត់ត្រាស្នេហ៍”
មកដល់ពេលនេះ រឿងភាគខ្មែរ “កំណត់ត្រាស្នេហ៍” កំពុងចាក់ផ្សាយនៅកញ្ចក់ទូរទស្សន៍ CTN បានឈានដល់ភាគទី ២៨ ហើយ ដោយមួយភាគ ទៅមួយភាគ សាច់រឿង គឺកាន់តែស្មុគស្មាញ ជាមួយនឹងចំណោទបញ្ហាជាច្រើន មិនថាការងារ គ្រួសារ និងស្នេហានោះទេ ដែលធ្វើឱ្យមាន អ្នកទស្សនាគាំទ្រជាច្រើន។
លើសពីនេះទៅទៀត ក៏មានការសរសើរនៅតាមរយៈបណ្តាញសង្គមផងដែរ ដោយប្រិយមិត្តខ្លះបានសរសេរថា “ដឹកនាំសម្ដែងល្អ ស័ក្តិសម រស់រវើក មិនយឺតៗគួរឱ្យធុញ” ហើយក៏មានមតិផ្សេងទៀត បានលើកឡើងថា “សម្ដែងក៏សម តួក៏សង្ហាៗ មិនចាញ់តារាបរទេសឯណា”, “សម្ដែងបានល្អណាស់ ទាំងសម្លេង និងតួសម្ដែងគឺល្អ សូមសរសើរអ្នកដឹកនាំសម្ដែងមែន”, “រឿងខ្មែរយើងរីកចម្រើនបន្តិចម្ដងៗហើយ” ជាដើម -ល- ។
គួរបញ្ជាក់ផងដែរថា រឿងភាគខ្មែរ “កំណត់ត្រាស្នេហ៍” មានចាក់ផ្សាយរៀងរាល់ ចន្ទ-ព្រហ វេលាម៉ោង ៧យប់ នៅលើកញ្ចក់ទូរទស្សន៍ និង Facebook Page របស់ CTN TV ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍