Connect with us

AC Milan ត្រៀមបញ្ជូនខ្សែប្រយុទ្ធទើបទិញបាន ៤ខែ ទៅក្លិបដើមវិញ ព្រោះទុកកន្លែងឱ្យ Zlatan

អ៊ីតាលី៖ យោងតាមលោក Nicolo Schira របស់កាសែត La Gazzetta dello Sport និងលោក Gianluca di Marzio នៅ Sky បានឱ្យដឹងថា AC Milan បានត្រៀមបញ្ជូនខ្សែប្រយុទ្ធ Ante Rebic ត្រលប់ទៅ Eintracht Frankfurt វិញ ក្រោយនាំយកត្រឹមរយៈពេលតែបួនខែប៉ុណ្ណោះ បន្ទាប់ពីចុះហត្ថលេខាជាមួយកីឡាករអន្តរជាតិក្រូអាស៊ីរូបនេះ។

គាត់ទើបតែមកដល់រដូវក្តៅ ក្នុងកិច្ចព្រមព្រៀងខ្ចីជើងពីរឆ្នាំពីក្រុមនៅអាឡឺម៉ង់ ដែលរួមមានជម្រើស ២៥ លានផោនក្នុងការទិញ។ ប៉ុន្តែកីឡាករវ័យ ២៦ ឆ្នាំរូបនេះ បានចូលលេងត្រឹមតែ ១៧៨ នាទីប៉ុណ្ណោះរហូតមកដល់រដូវកាលនេះ ហើយនឹងត្រូវបានគេរាយការណ៍ថា នឹងវិលត្រឡប់ទៅលេង Bundesliga វិញ ព្រោះក្រុមបិសាចក្រហមអ៊ីតាលី ចង់ទុកកន្លែងប្រយុទ្ធឱ្យ Zlatan Ibrahimovic៕

    Loading...

    ពេញនិយម