Connect with us

Barcelona ត្រៀមផ្ដល់សំណើរកុងត្រាថ្មីដល់ Lionel Messi

អេស៉្បាញ៖ តាមរបាយការណ៍ បានឱ្យដឹងថា Barcelona កំពុងត្រៀមផ្តល់ជូនកីឡាករដែលទើបទទួលពាន Ballon d’Or ថ្មីៗ Lionel Messi នូវកិច្ចសន្យារយៈពេលវែងថ្មី។

ខ្សែប្រយុទ្ធដែលស្នាក់នៅ Barcelona ចាប់តាំងពីបានបង្ហាញខ្លួនជាលើកដំបូងនៅខែវិច្ឆិកាឆ្នាំ ២០០៣ ដោយបានឈ្នះពានរង្វាន់កិត្តិយសចំនួន៣០ និងរង្វាន់ Ballon ចំនួន ៦ ត្រូវបានសារព័ត៌មាន Mundo Deportivo បានឱ្យដឹងថា ក្រុមអ្នកមានបុណ្យមានបំណងផ្តល់ជូននូវលក្ខខណ្ឌថ្មីដល់កីឡាករវ័យ ៣២ឆ្នាំ ដែលធ្វើឱ្យរូបគេអាចនឹងបញ្ចប់អាជីពនៅក្លិប។

Messi មិនបានបង្ហាញពីបំណងចង់ចាកចេញពីទឹកដី Camp Nou នោះទេ ប៉ុន្តែត្រូវបានគេនិយាយថា នឹងពិចារណាជម្រើសផ្សេងទៀត ព្រោះនៅសល់តែ ១៨ ខែទៀត លើកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់គាត់។ ដូច្នេះហើយមន្ត្រីក្លិប ក៏ចង់បន្តកុងត្រាថ្មី៕

    Loading...

    ពេញនិយម