Connect with us

ស្រោមអនាម័យ ជួយជំរុញកំណើនសេដ្ឋកិច្ចប្រទេសថៃ រាប់ពាន់លានដុល្លារ

ថៃ៖ ស្រោមអនាម័យ និងសំបកកង់រថយន្ត បានជួយជំរុញសេដកិច្ឋរបស់ប្រទេសថៃ នូវទឹកប្រាក់ចំនួន ៦ពាន់លានដុល្លារអាមេរិក ក្នុងនោះ ប្រទេសចិន បាននាំចូលផលិតផលធ្វើពីជ័រកៅស៊ូរបស់ថៃ ច្រើនបំផុតលំដាប់ទី១។ នេះបើយោងតាមសារព័ត៌មាន Bloomberg ចុះផ្សាយកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩។

ថៃ ដែលជាប្រទេសផលិត និងនាំចេញផលិតផលធ្វើពីជ័រកៅស៊ូធំបំផុតមួយនៅលើពិភពលោក បានផលិតជ័រកៅស៊ូធម្មជាតិច្រើនជាងគេ លំដាប់ទី៣ ជាមួយនឹងការលក់ក្នុងតម្លៃទាប។ ប្រធានបណ្ដាញអ្នកផលិតកៅស៊ូថៃ Uthai Sornlaksap បានបង្ហើបថា ថៃត្រូវការការច្នៃប្រឌិតបន្ថែមទៀតលើផលិតផលកៅស៊ូ ខណៈបច្ចុប្បន្ន មានកសិករដាំកៅស៊ូ ប្រមាណជាង ១សែននាក់។

ថៃ បានទទួលផលប្រយោជន៍ពីការផ្លាស់ប្ដូររោងចក្រធ្វើផលិតផលកៅស៊ូ ដែលចាកចេញពីប្រទេសចិន ហើយគ្រោងពង្រីកការប្រើប្រាស់ក្នុងស្រុក ដូចជាការផលិតជាកៅស៊ូក្រាលផ្លូវថ្នល់ជាដើម៕

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម