Connect with us

Facebook ធ្វើឱ្យបែកធ្លាយទិន្នន័យអ្នកប្រើប្រាស់ជិត ២៧០លាននាក់ទៀតហើយ

រឿងថ្មីទៀតហើយ Facebook!

អាមេរិក៖ សេចក្ដីរាយការណ៍ បានឱ្យដឹងថា Facebook បានធ្វើឱ្យបែកធ្លាយទិន្នន័យរបស់អ្នកប្រើប្រាស់ប្រមាណ ២៦៧លាននាក់។ ទិន្នន័យទាំងនោះ មានដូចជា ឈ្មោះ និងលេខទូរសព្ទ របស់អ្នកប្រើប្រាស់ ដែលត្រូវបានក្រុមទុច្ចរិតមួយក្រុម ប្រមូលបាន កាលពីសប្ដាហ៍មុន។

ពាក់ព័ន្ធនឹងសេចក្ដីរាយការណ៍របស់វេបសាយ Comparitech នេះ ក្រុមហ៊ុន Facebook បានប្រកាសកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ថា ខ្លួនកំពុងពិនិត្យលើរបាយការណ៍នេះ។ ការបែកធ្លាយចុះក្រោយនេះ គឺស្របពេលដែល Facebook កំពុងព្យាយាមស្ដារមុខមាត់ ក្រោយការបែកធ្លាយទិន្នន័យទៅឱ្យក្រុមហ៊ុន Cambridge Analytica ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស កាលពីឆ្នាំ២០១៨ ធ្វើឱ្យពិភពលោក ចាប់អារម្មណ៍យ៉ាងខ្លាំង។

សូមជម្រាបថា Facebook បានបង់ប្រាក់ពិន័យចំនួន ៥ពាន់លានដុល្លារអាមេរិក នៅដើមឆ្នាំនេះ ពាក់ព័ន្ធនឹងករណីបែកធ្លាយទិន្នន័យអ្នកប្រើប្រាស់ជាង ៨៧លាននាក់៕

ប្រភព៖ AFP

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម