Connect with us

នេប៉ាល់ប្រារព្ធពិធីមួយ ដើម្បីអរគុណសត្វសុនខ ដែលជាមិត្តដ៏ស្មោះត្រង់បំផុត

សត្វសុនខនៅប្រទេសនេប៉ាល់ មានសំណាងជាងសុនខបណ្តាប្រទេសមួយចំនួន

នេប៉ាល់៖ ប្រទេសនេប៉ាល់ បានប្រារព្ធកម្មវិធីមួយជាការអរគុណនូវភាពស្មោះត្រង់របស់សត្វសុនកដែលកម្មវិធីនេះ មានឈ្មោះថា Kukur Tihar Kukur Puja។

ប្រជាជននេប៉ាល់ជឿថា សត្វសុនកមិនត្រឹមតែជាសត្វចិញ្ចឹមដ៏គួរឱ្យស្រលាញ់ប៉ុណ្ណោះទេ តែក៏ជាអ្នកនាំសាររបស់យ៉ាម៉ារ៉ាចា ហើយពិធីនេះ ក៏បានស្វាគមន៍សត្វសុនខអនាថាផងដែរ។ ប្រជាជននេប៉ាល់បាននាំគ្នាសម្អាតផ្ទះសម្បែងឱ្យស្អាត បំភ្លឺអំពូលហើយបន់ស្រន់ដល់ laxmi ដែលជាព្រះនៃទ្រព្យសម្បត្តិ។

មិនត្រឹមតែប៉ុណ្ណោះ អ្នកភូមិក៏បានផ្តល់សញ្ញានៅលើក្បាលសុនខថែមទាំងរៀបចំចំណីអាហារឆ្ងាញ់ៗដែលគំនិតនៃពិធីបុណ្យដ៏ស្រស់ស្អាតនេះ គឺជាការបង្ហាញក្តីស្រលាញ់ទៅដល់សត្វសុនខដែលមានភាពស្មោះត្រង់ចំពោះមនុស្ស៕

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម