Connect with us

អាកាសធាតុចុះត្រជាក់ជាង១០អង្សា នឹងត្រឡប់មកវិញ នៅចាប់ពីថ្ងៃទី២៦ខែធ្នូ

ប្រយ័ត្នសុខភាពផង!

ភ្នំពេញ៖ សេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ជ្រលងសម្ពាធខ្ពស់ខ្សោយនៅក្នុងមហាសមុទ្រភាគខាងកើតហ្វីលីពីន ព្យុះទី ២៩ ឈ្មោះ ហ្វាន់ហ្វូន (PHANFONE) បាននិងកំពុងធ្វើដំណើរឆ្លងកាត់ហ្វីលីពីន រួចបន្តដំណើរចូលសមុទ្រចិនខាងត្បូង ប៉ុន្តែ ព្យុះនេះ មិនមានឥទ្ធិពលអ្វីដល់ប្រទេសកម្ពុជាឡើយ។

យោងតាមការតាមដានស្ថានភាពអាកាសធាតុជាបន្តបន្ទាប់ ដោយក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ស្ថានភាពបែបនេះ នឹងធ្វើឱ្យបណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាបឦសានមានជាអាទិ៍ ខេត្តព្រះវិហារ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងខេត្តប៉ៃលិន នឹងមានធាតុអាកាសត្រជាក់នាពេលព្រឹក ចាប់ពីថ្ងៃទី ២៦-២៨ ខែធ្នូ សីតុណ្ហភាពអប្បបរមា មានពី ១៧-១៩ អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ២៧-៣០អង្សាសេ៕

សេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានបន្តថា បណ្តាខេត្តដទៃទៀត នឹងមានសីតុណ្ហភាពអប្បបរមា មានពី ២០-២៤អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ៣០-៣៣អង្សាសេ៕

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម