Connect with us

ពិព័រណ៍សិល្បៈដ៏ធំនៅបាត់ដំបង ផ្សារភ្ជាប់សិល្បករនិងសាធារណជន បង្កើតជាទិដ្ឋភាពដ៏អស្ចារ្យ

បើមានពិព័រណ៍បែបនេះនៅគ្រប់ខេត្ត ប្រហែលទាក់ទាញភ្ញៀវទេសចរបានច្រើនថែមទៀតហើយ

បាត់ដំបង៖ នៅកណ្តាលក្រុងបាត់ដំបង តាមបណ្តាលផ្លូវ ២.៥ មានការប្រមូលផ្តុំក្រុមវិចិត្រករ សិល្បករសហសម័យជាច្រើន មកតាំងបង្ហាញផ្ទាំងគំនូរ និងគូរគំនូរ ព្រមទាំងបង្ហាញស្នាដៃសិល្បៈរបស់ខ្លួនជាសាធារណៈ ដើម្បីបង្កើតបានជាទិដ្ឋភាពអ៊ូអរ ភ្ញាក់ផ្អើលដល់បរទេសនានា មកទស្សនា។

ការរៀបចំស្នាដៃបង្ហាញនេះ ត្រូវបានធ្វើឡើងដោយវិចិត្រករ និងជាសិល្បករ ផលិតករគំនូរជីវចល លោក ប៉ោយ ឈុនលី ជាមួយសិល្បករ វិចិត្រករ ជាច្រើនផ្សេងទៀត ក្នុងខេត្តបាត់ដំបង ដែលមានកេរ្តិ៍ឈ្មោះ និងមានសមត្ថភាពប្លែកៗពីគ្នា។

ការរៀបចំកម្មវិធីពិព័រណ៍សិល្បៈចម្រុះរបស់ “ជំនោរ ART” លើដងផ្លូវលេខ ២.៥ ក្នុងក្រុងបាត់ដំបង ដែលប្រព្រឹត្តិទៅ នៅថ្ងៃទី ២១-២២ ខែធ្នូ ឆ្នាំ២០១៩ ទទួលបានជោគជ័យគួរជាទីកោតសរសើរ ដោយក្នុងកម្មវិធីមានការចូលរួមពីសិល្បករ ៧០ រូប ជាមួយស្នាដៃជាង ៤០០ ដាក់តាំង ថែមទាំងមានការបង្ហាញសិល្បៈសម្តែងប្លែកៗទាក់ទាញគួរឱ្យភ្ញាក់ផ្អើល តាំងពីម៉ោង ៣ រសៀលរហូតដល់ម៉ោង ៩យប់។

ទន្ទឹមនឹងភាពជោគជ័យ ដោយមានការគាំទ្រចូលរួមទស្សនាពីមហាជនជាង ២០០០ នាក់ក្នុងរយៈពេល ២ ថ្ងៃនេះ លោក ប៉ោយ ឈុនលី ប្រាប់ថា គម្រោងនេះ ត្រូវបានគិតទុករយៈពេល ៥ឆ្នាំ ហើយរៀបគម្រោង ៣ ខែចុងក្រោយនេះ ទើបសម្រេចចេញជារូបរាង ដោយឥតមានម្ចាស់ឧបត្ថម្ភទេ តែនេះជាការចូលរួមគ្នាពីសិល្បករទាំងអស់រួមគ្នា៕

ប្រភព៖​​​​ facebook page  ជំនោរ ART

កែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម