Connect with us

David de Gea ចាប់បាល់របូតធ្វើឱ្យ ManUtd ចាញ់ក្រុមបាតតារាងក្នុងលទ្ធផល ២ទល់នឹង០

អង់គ្លេស៖ អ្នកចាំទី David de Gea ចាប់បាល់របូតធ្វើឱ្យ Manchester United ចាញ់ក្រុមបាតតារាង Watford ក្នុងលទ្ធផល២ ទល់នឹង ០ សម្រាប់ការប្រកួតក្នុងលីហ្គកំពូលអង់គ្លេស ក្នុងសប្ដាហ៍ទី១៨។

លោក Nigel Pearson បាននិយាយថា គាត់មានជំនឿចិត្តយ៉ាងខ្លាំងថា  Watford នឹងអាចចៀសផុតពីតំបន់កាត់ចេញពីក្របខ័ណ្ឌ Premier League បន្ទាប់ពីពួកគេទើបតែទទួលបានជ័យជម្នះជាលើកទី២ របស់នៅរដូវកាលនេះលើ Manchester United នៅឯកីឡដ្ឋាន Vicarage Road ។

កំហុសរបស់ David de Gea សម្រាប់គ្រាប់បើកឆាក ដោយអ្នកចាំទីអេស្ប៉ាញ បានចាប់បាល់របូតពីការស៊ុតរបស់កីឡាករ Ismaila Sarr ទម្លាយសំណាញ់ទីបាន។ Troy Deeney គឺជាពេជ្ឈឃាតប៉េណាល់ទី រកគ្រាប់បាល់ទី២ បន្ទាប់ពីអាជ្ញាកណ្ដាលពិន័យខ្សែការពារ Aaron Wan-Bissaka ដែលបង្កកំហុសលើកីឡាករម្ចាស់ផ្ទះ Sarr ។

Watford  បានកាត់បន្ថយគន្លាតសល់ត្រឹម ៦ពិន្ទុជាមួយក្រុម Norwich ដែលនៅលេខ១៩ បន្ទាប់ពីយកឈ្នះលើក្រុម ManUtd ដែលគួរឱ្យស្ញប់ស្ញែងដែលនៅតែឈរនៅលេខ៨ ក្នុងតារាង៕

    Loading...

    ពេញនិយម