Ronaldo ចាញ់ការប្រកួតវគ្គផ្តាច់ព្រ័ត្រលើកដំបូងក្នុងរយៈពេលជាង ៧ឆ្នាំ
អ៊ីតាលី៖ កីឡាករ Cristiano Ronaldo បានចាញ់ការប្រកួតវគ្គផ្តាច់ព្រ័ត្រលើកដំបូងរបស់ខ្លួនក្នុងរយៈពេលជាង ៧ឆ្នាំមកហើយ រហូតទាល់តែក្រុមសេះបង្កង់ Juventus ចាញ់ក្លិប Lazio ៣ ទល់ ១ក្នុងពាន Supercoppa Italiana Cup។
Lazio យកឈ្នះក្រុមការពារពាននេះ ៣-១ និងឈ្នះពានរង្វាន់នេះជាលើកទី ២ ក្នុងរយៈពេល ៣រដូវកាលចុងក្រោយ ដែលពួកគេបានយកឈ្នះក្រុមសេះបង្កង់ ៣-២ ផងដែរ។ តារាកំពូល Ronaldo យកមេដាយប្រាក់ រួចហើយក៏ដើរទៅបន្ទប់ផ្លាស់សំលៀកបំពាក់វិញភ្លាមៗ ដោយមិនបានរង់ចាំមើលក្រុមឈ្នះឡើងទៅលើកពាន Supercoppa Italiana នោះទេ។
ក្រុមសេះបង្កង់ទទួលជ័យជម្នះ ១២ លើកជាប់ៗគ្នារហូតដល់ពេលជួប Lazio ហើយកីឡាកររហស្សនាម CR7 ធ្លាប់លេងវគ្គផ្ដាច់ព្រ័ត្រ ២ដងជាមួយ Juventus និងឈ្នះលើកដំបូង ដោយស៊ុតបញ្ចូលទីយកឈ្នះលើក្រុម AC Milan ១-០ នៅ Supercoppa Italiana កាលពីខែមករា ឆ្នាំ២០១៩។
ពេលវេលាចុងក្រោយដែលរ៉ូណាល់ដូចាញ់ក្នុងវគ្គផ្តាច់ព្រ័ត្រគឺថ្ងៃទី ១៧ ខែឧសភាឆ្នាំ ២០១៣ នៅពេលដែលក្រុមអធិរាជស Real Madrid ត្រូវបានបំបាក់ដោយ Atletico Madrid ក្នុងលទ្ធផល ២-១ នៅម៉ោងបន្ថែម៕

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៣ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍