Connect with us

តើអ្នកដឹងទេ កម្ពុជា បានទិញដែកពីប្រទេសវៀតណាម ប្រមាណ៧០ម៉ឺនតោនក្នុងរយៈពេល ៧ខែ ក្នុងរង្វង់ទឹកប្រាក់ជាង ៤៦០លានដុល្លា

ភ្នំពេញ ៖ នៅពេលនេះ ប្រទេសកម្ពុជា បានក្លាយជាទីផ្សារគោលដៅធំបំផុតសំរាប់ផលិតផលដែកគ្រប់ប្រភេទរបស់ប្រទេសវៀតណាម ស្របពេលនៃការកើនឡើងខ្លាំង នៃវិស័យសំណង់របស់កម្ពុជា។


យោងតាមតួលេខពីអង្គភាពគយ និងរដ្ឋាករនៃប្រទេសវៀតណាម បានបង្ហាញថា រយៈពេល ៧ ឆ្នាំ២០១៨នេះ កម្ពុជា បានស្រូបយកផលិតផលដែកគ្រប់ប្រភេទពីប្រទេសវៀតណាម មានចំ ណែកដល់ជិត ៤០% នៃការនាំចេញផលិតផលដែកសរុបរបស់វៀតណាម។


តួលេខពីអង្គភាពគយ និងរដ្ឋាករវៀតណាម ក៏បានបង្ហាញផងដែរថា រយៈពេល ៧ខែឆ្នាំនេះ វៀតណាម បាននាំចេញដែកសរុបបរិមាណ ជាង ៣លាន ៤ សែនតោនបានកើនឡើងអត្រាជាង ៤០% ជាមួយនឹងតម្លៃនាំចេញ គិតជាទឹកប្រាក់ ប្រមាណ ២៥៣០លានដុល្លារ។


ស្របពេលជាមួយគ្នា វៀតណាម បាននាំចេញផលិតផលដែក មកទីផ្សារកម្ពុជា មានបរិមាណរង្វង់ ៧២ម៉ឺនតោន កើនឡើងអត្រាជិត៥០% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ជាមួយនឹងតម្លៃទឹកប្រាក់ជិត ៤៦៣ លានដុល្លារអាមេរិក ។
សូមបញ្ជាក់ថា តម្រូវការទីផ្សារកម្ពុជាបច្ចុប្បន្ន ភាគច្រើនប្រើប្រាស់ដែក សម្រាប់ការសាងសង់ គឺមានតម្លៃចន្លោះពី ៦២០-៦៥០ ដុល្លារ ក្នុង១ តោន ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម