Connect with us

ផលិតករដឹកនាំរឿង “ប្រពន្ធខ្ញុំស្រលាញ់ស្រី” ប្រកាសថាភាពយន្តខ្លួនមានអ្នកទស្សនាច្រើនជាងគេក្នុងថ្ងៃចាក់បញ្ចាំងដំបូង

កុំចេះតែហ៊ានប្រុសៗ អោយតែសាវ៉ា គេទៅស្រឡាញ់ស្រីហើយ

ភ្នំពេញ៖ ទស្សនីយភាពដ៏ជក់ចិត្ត ចម្លែកអារម្មណ៍ ជាមួយខ្សែភាពយន្តខ្នាតធំ ដែលផលិតករដឹកនាំរឿង ចំណាយទុនជាច្រើនដើម្បីអោយខ្សែភាពយន្តមួយនេះទទួលបានជោគជ័យ។ ខ្សែភាពយន្តនេះក៏មានចូលរួមសម្តែងពីសំណាក់តារាល្បីៗជាច្រើនក្នុងនោះក៏មានវត្តមាន អ្នកនាង សុខ សុម៉ាវត្តី ដែលជាតារាស្រីមួយដួងដែលមានសម្រស់ស្រស់ស្អាត ហើយក៏ជាតារាដ៏ល្បីរបស់ប្រទេសកម្ពុជាផងដែរ។

លើកនេះអ្នកនាង សុខ សុម៉ាវត្តី បានក្លាយជាតួស្រីមួយដែលមានស្វាមីរួចហើយតែ អ្នកនាងបែរជាទៅស្រឡាញ់ស្រីទៅវិញ ពិតជាធ្វើឱ្យអ្នកទស្សនាប្លែកអារម្មណ៍ ព្រោះធ្លាប់តែឃើញអ្នកថតជាតួស្រីកំប្លុកកំប្លែង បែបមនោសញ្ចេតនា លើកនេះអ្នកនាងលេងឡើងចាស់ដៃម្តង ខណៈស្វាមីកំពុងតែតាមដានថាតើប្រពន្ធស្រឡាញ់ស្រីមែនឬ? ។

ចំពោះខ្សែភាពយន្តមួយនេះ នឹងធ្វើអោយប្រិយមិត្តជក់ចិត្តជាមិនខាន ជាមួយនិងឈយុតឆាក លាយឡំជាមួយភាពកំប្លុកកំប្លែង ព្រមទាំងការសម្តែងដ៏ល្អឥតខ្ចោះរបស់តួអង្គនីមួយៗផងដែរ។
នេះជាការចំណាយទុនមួយដែលផលិតករខ្មែរធ្វើដើម្បីភាពយន្តខ្មែរ ដើម្បីឱ្យភាពយន្តខ្មែរកាន់តែមានការរីកចម្រើន ហើយនេះជាខ្សែភាពយន្តមួយចង្ហាញពីសង្គមបច្ចុប្បន្ននេះ ចំពោះការដែលប្តីធ្វើឈឺចាប់ ហើយប្រពន្ធបែរជាទៅស្រឡាញ់ស្រីម្តងវិញ៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម