Connect with us

សមាគមកីឡាបាល់ទាត់(PFA) ទទូចឱ្យរដ្ឋាភិបាលអង់គ្លេសធ្វើសកម្មភាពខ្លះ រឿងរើសអើងជាតិសាសន៍នៅក្នុងកីឡា

អង់គ្លេស៖ សមាគមកីឡាបាល់ទាត់អាជីព(PFA)បានអំពាវនាវឱ្យរដ្ឋាភិបាលអង់គ្លេសបើកការស៊ើបអង្កេតលើការរីកសាយនៃការរើសអើងជាតិសាសន៍នៅក្នុងកីឡា។

ខ្សែការពារ Antonio Rudiger របស់ Chelsea គឺជាគោលដៅនៃការរំលោភបំពានប្រកាន់ជាតិសាសន៍កាលពីថ្ងៃអាទិត្យនៅឯកីឡដ្ឋាន Tottenham Hotspur អំឡុងពេលក្រុមរបស់គាត់ឈ្នះ ២-០ នៅ Premier League ។ ប៉ុន្តែសហជីពពាណិជ្ជកម្មសម្រាប់កីឡាករបាល់ទាត់នៅក្នុងប្រទេសអង់គ្លេស និងវែលស៍ជឿជាក់ថា រដ្ឋាភិបាលក៏ត្រូវដើរតួផងដែរ ដោយសារតែសមាជិករបស់ខ្លួនទទួលរងនូវការរើសអើងជាតិសាសន៍ដែលកំពុងកើតមាននៅក្នុងចក្រភពអង់គ្លេស។

សេចក្តីថ្លែងការណ៍ពី PFA បានសរសេរថា៖ « បន្ទាប់ពីការប្រកួតរវាង Tottenham Hotspur និង Chelsea ថ្ងៃនេះយើងមានការខ្ពើមរអើម និងស្រងាកចិត្តជាថ្មីម្តងទៀត ដែលការប្រកួតនៅ Premier League ត្រូវបានធ្វើឱ្យខូច ដោយការរំលោភបំពានពីសំណាកអ្នកអ្នកគាំទ្រទៅលើកីឡាក។ ការប្រកាន់ពូជសាសន៍មិនមានកន្លែងនៅក្នុងបាល់ទាត់ ឬសង្គមនោះទេ។ វាជាការខកចិត្តយ៉ាងខ្លាំងដែលអ្នកគាំទ្រមួយចំនួននៅតែបន្តបង្ហាញកាយវិការប្រកាន់ជាតិសាសន៍និងការស្រែកច្រៀងពីកន្លែងទស្សនា»។

បន្ទាប់ពី Rudiger បានរាយការណ៍ពីការរើសអើងដល់មន្ត្រីនៃការប្រកួតនោះគ្រូបង្វឹកលោក Frank Lampard និងលោក Jose Mourinho ត្រូវបានគេជូនដំណឹងមុនពេលមានសេចក្តីប្រកាសចំនួនបីដាច់ដោយឡែកពីគ្នាលើប្រព័ន្ធសាធារណៈនៅកីឡាដ្ឋានដែលបានឱ្យដឹងថា ៖ « អាកប្បកិរិយាប្រកាន់ពូជសាសន៍ពីអ្នកទស្សនាកំពុងជ្រៀតជ្រែកក្នុងការប្រកួត »៕

    Loading...

    ពេញនិយម