Zidane បញ្ជាក់យ៉ាងច្បាស់ថា ក្លិបនឹងមិនទិញខ្សែប្រយុទ្ធថ្មីទៀតឡើយ
អេស៉្បាញ៖ លោក Zinedine Zidane បានឱ្យដឹងថា Real Madrid នឹងមិនចុះហត្ថលេខាលើខ្សែប្រយុទ្ធថ្មីជាដាច់ខាតនៅក្នុងខែមករា បន្ទាប់ពីក្រុមមិនអាចរកគ្រាប់បាល់បានពេលប៉ះនឹងក្លិប Athletic Bilbao ។
ខ្សែប្រយុទ្ធ Karim Benzema រកគ្រាប់បាល់បញ្ចូលទីសម្រាប់ក្រុមម៉ាឌ្រីដនៅរដូវកាលនេះដោយរកបាន ១២គ្រាប់ក្នុងលីហ្គ និង ១៦គ្រាប់ គ្រប់ការប្រកួតទាំងអស់ ខណៈពេលដែល Jovic រកបានតែ ១គ្រាប់ប៉ុណ្ណោះចាប់តាំងពីបានមកដល់រដ្ឋធានីអេស៉្បាញ។
ទោះយ៉ាងណាគ្រូបង្វឹកលោក Zidane បានច្រានចោលក្នុងការនាំយកខ្សែប្រយុទ្ធថ្មីបន្ថែមទៀត បើទោះជាក្រុម Los Blancos មើលទៅពិបាកនឹងដណ្តើមយកជើងឯក LaLiga ពី Barcelona ក្នុងអាណត្តិនេះ។ នៅពេលសួរថាតើគាត់នឹងស្នើសុំទិញខ្សែប្រយុទ្ធថ្មីដែរ ឬទេ? Zidane បានឆ្លើយតបថា៖ « ប្រាកដថា មិនហើយ! ខ្ញុំមិនចាំបាច់ត្រូវការចុះហត្ថលេខាលើខ្សែប្រយុទ្ធថ្មីទេ »។
ការប្រកួតស្មើជាមួយក្រុម Athletic Bilbao គឺជាលើកទី ៥ ហើយដែលក្រុមម៉ាឌ្រីដបានធ្លាក់ពីលើកំពូលតារាងនៅ LaLiga ក្នុងរដូវកាលនេះ ដោយបុរសរបស់ Zidane មានពីរពិន្ទុនៅពីក្រោយក្រុមកំពុងដឹកនាំ Barcelona ៕

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍