Connect with us

Klopp ថា តារាឆ្នើមរបស់ក្រុមជម្រើសជាតិបារាំងពិតជាថ្លៃណាស់សម្រាប់ Liverpool

អង់គ្លេស៖ លោក Jurgen Klopp អ្នកចាត់ការទូទៅក្រុមហង្សក្រហម Liverpool បានប្រាប់ឱ្យដឹងថា ក្លិបមិនមានលទ្ធភាពចុះហត្ថលេខាលើតារាឆ្នើមរបស់ក្រុមជម្រើសជាតិបារាំងដូចជា Kylian Mbappe និង Antoine Griezmann ឡើយ។

ក្រុមមេដឹកនាំលីហ្គកំពូលអង់គ្លេសមួយនេះមិនមានកីឡាករសញ្ជាតិបារាំងនៅក្នុងក្រុមដំបូងរបស់ពួកគេទេ បើទោះបីជាក្រុមមាន់គកបារាំងបានឈ្នះ World Cup កាលពីឆ្នាំមុនក៏ដោយ។ កាលពីមុនក្រុមហង្សក្រហមមានម្នាក់គឺ Mamadou Sakho រូបគេក៍បានចាកចេញទៅកាន់ក្លិប Crystal Palace កាលពីខែសីហាឆ្នាំ ២០១៧ ហើយគ្មានជនរួមជាតិរបស់គាត់ណាម្នាក់បានផ្ទេរមក Anfield ចំពេលដែល Liverpool កំពុងឡើងជើងនោះទេ។

Klopp បានប្រាប់សារព័ត៌មាន Canal ថា៖ « មិនមានហេតុផលអ្វីសម្រាប់រឿងនេះទេ។ Kylian លេងឱ្យ PSG, Griezmann ចូលរួមជាមួយ Barcelona ។ ច្បាស់ជាដឹងហើយថា ក្រុមជម្រើសជាតិពួកគេល្អប៉ុណ្ណា។ យើងចង់បានកីឡាករបារាំងដែរ ប៉ុន្តែកីឡាករមួយចំនួនថ្លៃពេកសម្រាប់យើង »។

ក្រុមរបស់ Klopp បានឈ្នះជើងឯក Champions League កាលពីរដូវកាលមុន និងទើបតែលើកពាន Club World Cup កាលពីចុងសប្ដាហ៍កន្លងទៅ តែយ៉ាងណាហង្សក្រហមក៍បានបន្ថែមសមាជិកថ្មីសម្រាប់ក្រុមរបស់ពួកគេ បន្ទាប់ពីបានព្រមព្រៀងក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធស្លាបជប៉ុន Takumi Minamino ពីក្លិប Salzburg ៕

    Loading...

    ពេញនិយម