Connect with us

ក្រុមការងារពិព័រណ៍សិល្បៈនៅបាត់ដំបង បង្ហើបគម្រោងកាន់តែពិសេសថែមទៀត នៅឆ្នាំក្រោយ

សំណូមពរឱ្យប្រជាពលរដ្ឋ ចូលរួមថែមទៀតនៅកម្មវិធីលើកក្រោយ

បាត់ដំបង៖ លោក ឈុនលី វិចិត្រករ និងជាសិល្បករ ផលិតករគំនូរជីវចល បានបង្ហើបថា កម្មវិធីពិព័រណ៍សិល្បៈចម្រុះរបស់ “ជំនោរ ART” នឹងត្រូវរៀបចំកាន់តែធំ និងពិសេសជាងឆ្នាំនេះទៀត នៅឆ្នាំក្រោយ ដោយសារការសង្កេតឃើញនូវការពេញនិយម ពិសេសទទួលបានការគាំទ្រគ្រប់មជ្ឈដ្ឋាន។

ពិព័រណ៍សិល្បៈដ៏ធំនេះ បានប្រព្រឹត្តទៅ តាមបណ្តាលផ្លូវ ២.៥ មានការប្រមូលផ្តុំក្រុមវិចិត្រករ សិល្បករសហសម័យជាច្រើន មកតាំងបង្ហាញផ្ទាំងគំនូរ និងគូរគំនូរ ព្រមទាំងបង្ហាញស្នាដៃសិល្បៈរបស់ខ្លួនជាសាធារណៈ ដើម្បីបង្កើតបានជាទិដ្ឋភាពអ៊ូអរ ភ្ញាក់ផ្អើលដល់បរទេសនានា មកទស្សនា។ ពិព័រណ៍នេះ ទទួលបានភាពជោគជ័យ ដោយមានការគាំទ្រចូលរួមទស្សនាពីមហាជនជាង ២០០០ នាក់ក្នុងរយៈពេល ២ ថ្ងៃ នៅថ្ងៃទី ២១-២២ ខែធ្នូ ឆ្នាំ២០១៩ ទទួលបានជោគជ័យគួរជាទីកោតសរសើរ ដោយក្នុងកម្មវិធីមានការចូលរួមពីសិល្បករ ៧០ រូប ជាមួយស្នាដៃជាង ៤០០ ដាក់តាំង ថែមទាំងមានការបង្ហាញសិល្បៈសម្តែងប្លែកៗទាក់ទាញគួរឱ្យភ្ញាក់ផ្អើល តាំងពីម៉ោង ៣ រសៀលរហូតដល់ម៉ោង ៩យប់។

លោក ប៉ោយ ឈុនលី បានផ្តល់សម្ភាសន៍ភ្លាមៗផងដែរថា៖ “ខ្ញុំតែងតែមានគោលបំណង ផ្តល់អ្វីម្យ៉ាងមកដល់ខេត្តរបស់ខ្ញុំវិញ ជាការពិតណាស់ នេះជាការបង្ហាញសម្ថភាពរបស់វិចិត្រករ ហើយយើងក៏ចង់ឱ្យអ្នកសិល្បៈ ចេះធ្វើការរួមគ្នា ដើម្បីរីកចម្រើនជាមួយគ្នា”។

លោកយល់ថា កម្មវិធីពិព័រណ៍សិល្បៈចម្រុះរបស់ “ជំនោរ ART” នឹងមានឥទ្ធិពលក្នុងតំបន់អាស៊ី នៅថ្ងៃខាងមុន ឱ្យតែមានការរួបរួមគ្នាពីសិល្បករខ្មែរ ទាំងក្មេងទាំងចាស់ គ្រប់សម័យ ដើម្បីប្រយោជន៍ និងកេរ្តិ៍ឈ្មោះ ជាតិជាធំ៕

សូមទស្សនាវីដេអូ៖

ប្រភព៖ ជំនោរ Art ហ្វេសប៊ុកផេក

កែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម